ORDINARY_BUN ROEURN ប៊ុន រឿន


លោក​ ប៊ុន​រឿន ដែល​ជា​មន្ត្រី​នៅ​សាលាខណ្ឌ​ជ្រោយចង្វា ​និង​ជា​មន្ត្រី​ស្និទ្ធ​នឹង​លោក​ ឃ្លាំង ​ហួត​ អភិបាល​ខណ្ឌ​ជ្រោយចង្វារ បាន​ឡាយ​ហ្វេ​សប៊ុក​សម្តែង​នូវ​ការឈឺចាប់​សោកសង្រេ​ង បន្ទាប់​ពី​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់គាត់ បាន​យក​ឡាន​ម៉ាក​តូយ៉ូតា​ តាកូ​ម៉ាទៅ​លក់​បាត់​ដោយ​មិន​បាន​ប្រាប់​ឲ្យ​គាត់​ដឹង​នោះឡើយ​។ 
លោក​ប៊ុន​រឿ​ន​បាន​បន្ថែមទៀតថា​ អ្វី​ដែល​គាត់​ហួសចិត្ត​នោះ​គឺ​ប្រពន្ធ​គាត់​បាន​ទៅ​បាត់​ចោល​គាត់​រយៈពេល​ពីរ​ថ្ងៃ​ហើយ ​ មិនដឹង​ជា​ទៅ​ទីណា​ដោយ​ប្រមូល​លុយ​ទាំងអស់​ក្នុង​ផ្ទះ​យក​ទៅ​អស់​។ លោក​ក៏​បាន​បន្ថែមទៀតថា ​ដោយសារតែ​ខ្លួន​ស្រឡាញ់​ និងទុកចិត្ត​ប្រពន្ធ​ខ្លាំង​ពេក​រហូត​ចង់​ប្រគល់​ជីវិត​ឲ្យទៅ​ប្រពន្ធ​ទៀត ក៏​បាន​ដាក់​ឈ្មោះ​ទ្រព្យ​សម្បត្តិ​ របស់​របរ​ ប្លង់​ដី​ រថយន្ត​  សៀវភៅ​ធនាគារ ​រួមទាំង​វិក្កយបត្រ​ទឹក​ភ្លើង​ផងដែរ​  គឺ​ឈ្មោះ​ប្រពន្ធ​គាត់​ គឺ​អ្នកស្រី​អា​រីយា​ទាំងអស់​។ លោក​បាន​បន្តថា​ នៅពេល​នេះ​គឺ​នេះ​មិនដឹង​ថា​ ប្រពន្ធ​គាត់​ អ្នកស្រី​អា​រី​យ៉ានៅ​ទីណា​នោះ​ទេ ហើយ​គាត់​ក៏​បាន​ប្រកាសថា​ ខ្ញុំ​ប៊ុន ​រឿន​ អាយុ 40​ ឆ្នាំ​បាន​ប្រកាស​លែងលះ​ជាមួយ​អតីត​ភរិយា​គឺ​អ្នកស្រី​អា​រី​យ៉ាតាម​ផ្លូវច្បាប់​ហើយ ​ ដោយ​រៀបចំ​ពាក្យបណ្ដឹង​ទៅ​តុលាការ​ដើម្បី​សុំ​លែងលះ​តាម​ផ្លូវច្បាប់​។ 
លោក​បាន​បញ្ជាក់ថា​ លោក​និង​ប្រពន្ធ​របស់​លោក​មិន​មាន​ការឈ្លោះទាស់ទែង​អ្វី​សុំ​តែ​បន្តិច​ក៏​គ្មាន​ដែរ ​ ហើយ​លោក​ក៏​មិនដឹងថា​ ប្រពន្ធ​របស់​លោក​ហ៊ាន​ក្បត់ចិត្ត​លោក ​វេច​លុយ​រត់​បែបនេះ​នោះ​ដែរ​។ 
លោក​ប៊ុន​រឿង​ក៏បាន​ផ្ដាំផ្ញើ​ទៅ​បុរស​ជា​ស្វាមី​ទាំងអស់ឲ្យ​ពិចារណា​ឡើង​វិញ​ កុំ​ទុកចិត្ត​លើ​ប្រពន្ធ​ខ្លាំងពេក​  ដូច​រូប​លោក​រហូត​ហ៊ាន​ដល់​ដាក់​ឈ្មោះ​ប្រពន្ធ​កាន់កាប់​លើ​ទ្រព្យសម្បត្តិ​ទាំងអស់​ ចុង​ក្រោយ ​ដូច​រូប​លោក​មាន​តែ​ទឹកភ្នែក​ ចង់​ធ្លាក់​ថ្លើម​ និង​គាំងបេះដូង​ដោយសារ​តែ​ប្រពន្ធ​ជា​ទី​ស្រឡាញ់​ក្បត់​វេច​លុយ​រត់​ដោយ​គ្មាន​ប្រាប់​ដំណឹង​អ្វី​បន្តិច​សោះ​។ 
លោក​ប៊ុន​រឿនបញ្ជាក់ថា ពេល​នេះ​លោកបន្សល់ទុក​នូវ​សោ​កនា​ដកម្ម ការឈឺចាប់ និង​ទ្រព្យសម្បត្តិ​មហាសាល​របស់លោកគឺ​កូន​៤​នាក់ ម្តាយក្មេកចាស់ជរា និង​បំណុល​ធនា​គារ​ជិត​២​ម៉ឺន​ដុល្លា ព្រមទាំង​លុយ​នៅ​ក្នុង​ហោប៉ៅ​តែ​១.៧០០​រៀល ។ ចំណែក​ប្រពន្ធ​លោក​ប្រមូល​លុយ​យក​ទៅ​អស់​ រួម​មាន​លុយ​លក់​រថយន្ត​ មាស ប្រមាណ​៧​ទៅ​៨​តម្លឹង ប្លាក​ទីនប្រមាណ​៣​ទៅ​៤​តម្លឹង សរុបប្រមាណ​៣​ទៅ​៤​ម៉ឺន​ដុល្លា។
យ៉ាងណាមិញ ទាំងអស់​នេះ​គ្រាន់តែ​ជា​ការអះអាង​ និង​រៀបរាប់​របស់លោក ប៊ុន​រឿន តែ​ម្ខាង​ប៉ុណ្ណោះ ហើ​យ​មិន​ខុស​ទេ ​ដែលពាក្យចាស់​ពោល​ថា (​ចង្កៀង​ផ្ទះ​អ្នកណា គឺ​ភ្លឺ​ផ្ទះ​អ្នកនោះ​ហើយ​) ខ្ញុំ​សុំ​នៅ​កណ្ដាល​សិន ​ទាល់តែ​ទទួលបាន​ដំណឹង​ពី​បង​យ៉ា​។
ជាមួយគ្នា​នេះ​ផង​ដែរ ការបែកបាក់​របស់​ពួកគាត់​ទាំង​ពីរ អាច​កើតឡើង​ពិតប្រាកដ​មែន​ឬ​យ៉ាងណា​? បើគ្រប់យ៉ាង​មិន​ទាន់​ទទួល​បាន​ការបកស្រាយ ឬ​ដើម​ហេតុ ដោយសារ​អ្វី និង​មិន​ទាន់​ដឹង​ពី​សាមីខ្លួន​អ្នកនាង រ័ត្ន ស្រី​យ៉ា មួយ​ម៉ាត់​សោះ​ឡេី​យ ទោះជា​យ៉ាងណា នៅពេលដែល​លោក ប៊ុន​រឿន Live ផ្សាយ​ផ្ទាល់ ធ្វេី​ឲ្យ​អ្នក​ដែល​ស្គាល់​លោក​ប៊ុន​រឿ​ន ​និង​អ្នកនាង​អា​រី​យ៉ាជា​ច្រេី​ន បាន​ចូលរួម​ផ្ដល់​មតិសម្ដែង​ការសោកស្ដាយ អ្នកខ្លះ​មិន​ជឿ អ្នកខ្លះ​លេីកទឹកចិត្ត អ្នកខ្លះ​យល់​ថា​ បែបនេះ បែប​នោះ និង​បាន​វាយតម្លៃ​ទៅលេី​អ្នកនាងអា​រី​យ៉ា​យ៉ាងខ្លាំង ពិត​ណាស់​គាត់​ជា​បុគ្គល​ល្បី​ទាំង​ប្ដី​ ទាំង​ប្រពន្ធ (​ទាំង​ក្នុង​បណ្ដាញ​សង្គម​ និង​ជីវិត​ខាងក្រៅ​) តែ​ទោះ​បុគ្គល​ល្បី​ក៏​មាន​ជីវិត​ឯកជន​របស់​ពួកគាត់​ដែរ តួយ៉ាង​ការបែកបាក់​របស់គាត់ ហេី​យ​ការសម្រេចចិត្ត​ធ្វើ​អ្វី​របស់​ពួកគាត់ នេះ​ជា​សិទ្ធិរបស់​ពួកគាត់ ព្រោះ​គ្រប់​យ៉ាងយេីង​ទេីប​តែ​ដឹង​ពី​ម្ខាង​ប៉ុណ្ណោះ ដូចការបញ្ចេញ​មតិ​របស់​ម​នុស្ស​មួយចំនួន​បាន​វាយ តម្លៃ​យ៉ាង​ជាក់ច្បាស់​។​​​
តើ​ការវិនិច្ឆ័យ​យ៉ាងដូច​នេះ​តាមរយៈ​ភ្នែក​អ្នក​ឃើញ​តែ​ប៉ុណ្ណេះ ឬ​អ្នកដឹង​ច្បាស់​អំពី​ផ្ទៃក្នុង​នៃ​គ្រួសារ​មួយ​នេះ​? បើតាម​សីលធម៌​របស់​មនុស្ស ការ​ដៀល ប្រមាថ បៀតបៀន​នរណាម្នាក់ នេះ​មិនមែន​ជា​មនុស្ស​ប្រកប​ដោយ​សីលធម៌​នោះទេ​។ តើ​អ្នក​បានដឹកនាំ​ជីវិត​អ្នក​ឲ្យបាន​ល្អ​ប្រសើរ​ហើយ​ឬ​នៅ​? តើ​អ្នក​ជា​មនុស្ស​ដែល​អ្នកផង​ជុំវិញស្រឡាញ់​រាប់អាន​ទាំងអស់​ឬ​ទេ​? ។​ ខណៈ​មជ្ឈដ្ឋាន​មួយចំនួនបាន​និយាយថា  បេី​អ្នកនាង អា​រី​យ៉ា ប្រមូល​លុយ​យក​ទៅ​អស់​ រួម​មាន​លុយ​លក់​រថយន្ត​ មាស ប្រមាណ​៧​ទៅ​៨​តម្លឹង ប្លាកទីនប្រមាណ​៣​ទៅ​៤​តម្លឹង សរុប ប្រមាណ​៣​ទៅ​៤​ម៉ឺន​ដុល្លា ខណៈ​ដែល​គ្រួសារ​ជំពាក់​បំណុល​ធនាគារជិត​២​ម៉ឺន​ដុល្លារ តេី​អ្នកនាង អា​រី​យ៉ា យកលុយ​ទៅ​ទុក​បង់​ផ្ដាច់​បំណុល​ធនាគារពិតមែន​ទេ​? ព្រោះ​សកម្មភាព​ទាំងអស់​ស្ថិត​ក្នុង​មន្ទិលសង្ស័យ​នៅឡេី​យ    ខណៈ​ដែល​អ្នកនាង​ អា​រី​យ៉ា បាត់​ដំណឹង​ឈឹង មិន​ដឹង​នៅ​ទីណា​នៅឡេី​យ ។ សម្រាប់​ខ្ញុំ​អា​ម៉េង គឺ​កំពុង​ព្រួយ​បា​រម្មណ៍​ពេលនេះ​  គឺអ្នកនាង អា​រី​យ៉ា យកលុយ​ទៅ​ច្រេី​ន​យ៉ាងនេះ ខណៈ​ដែល​ការផ្សព្វផ្សាយ​ជា​សាធារណៈ​ថា អ្នកនាង យកលុយ​ទៅ​ជាមួយ​ជិត​៤​ម៉ឺន​ដុល្លាទៀត ឬ​យក​ដាក់​ចូល​កុង​ធនាគារ? សូម​គិតពី​សុវត្ថិភាព​ របស់​គាត់​ផង​! សូម​ធ្វើការ​អភ័យទោស​ទុកជាមុន​នៅក្នុង​សំណេរ និង​ការបញ្ចេញ​មតិ​របស់​ខ្ញុំ​ម៉េង​…៕​ ដោយ​  កូឡាប  (20190520)






លោកជួន ប៊ុនរឿន អគ្គនាយកភ្នាក់ងារ​សារព័ត៌មានសង្គម TNB និងជាសមាជិក​ក្រុម​ប្រឹក្សា​ខណ្ឌជ្រោយចង្វា បានឡាយបង្ហោះព័ត៌មាន​ជា​សាធារណៈប្រកាសមិន​ទទួល​ស្គាល់​ជា​ប្រពន្ធ​ទៀត ហើយនឹង​ប្តឹង​​ទៅ​​សាលា​ដំបូង​​រាជ​​ធានីភ្នំពេញ​ ដើម្បី​សុំ​លែងលះប្រពន្ធ​ថែម​ទៀត​ផង​ ។ ការ​ឡាយបង្ហោះ​ព័ត៌មាន​​តាម​បណ្តាញ​សង្គម​នេះកាលពី​រសៀលថ្ងៃ​ទី​១៩ ​ខែឧសភា បន្ទាប់​​ពី​​បែកធ្លាយរឿងរថយន្តតា​កូ​ម៉ា​មួយគ្រឿង​ ដែល​​គាត់​ប្រកាស និង​ប្តឹង សមត្ថកិច្ចថា «បាត់» តាម​ពិតប្រពន្ធរបស់​គាត់​ឈ្មោះ រ័​ត្ន អា​រី​យ៉ា ដែល​មានឈ្មោះជា​កម្ម​​សិទ្ធិ​ បាន​លួច​យក​ទៅ​លក់ ។
គួរ​បញ្ជាក់​ថា រថយន្ត​ម៉ាក​តូ​យ៉ូ​តាមួយ​គ្រឿង ពណ៌​ស ពាក់ស្លាក​លេខ ភ្នំពេញ​២AN.០០៩០ ដែល​ជា​អំណោយរបស់លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ ជ្រោយចង្វា ត្រូវ​បាន​ចោរ​លួច បាត់​​ និង​បង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ២០១៩ ។​ បន្ទាប់​ពី​បាត់​រថយន្តជាទី​ស្រឡាញ់លោក ជួន​ ប៊ុ​នរឿ​ន ហៅ​ប៊ុ​នរឿង ប្រុស​ស្អាត់​ជ្រោយ​​ចង្វា ក៏បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​កង​រាជ​អាវុធហត្ថ និង​នគរបាល​ខណ្ឌ​ដើម្បី​ឲ្យ​ជួយ​​ស្រាវជ្រាវ ព្រមទាំង​ប្រកាស និង​ផ្សាយព័ត៌​មាន​តាម​បណ្តាញ​សង្គម និងសារព័ត៌មានTNB ។
អ្វី​ដែល​មិន​នឹកស្មាន​ដល់​ បន្ទាប់ពី​មានការ​ផ្សាយ​ និង​បង្ហោះ​ព័ត៌មាន ស្រាប់តែមាន​ព័ត៌មាន​ថា រថយន្ត​នោះ​មិនមែន​ត្រូវ​ចោរលួច​ទេ គឺ​ឈ្មោះ រ័ត្ន អា​រី​យ៉ា ដែល​ជា​ភរិយា ជា​អ្នក​លួច​យកទៅ​​លក់​ស្មោះ​ ព្រោះរថយន្ត​នោះ បាន​ធ្វើ​ប័ណ្ណ​សម្គាល់​​​យានយន្ត​(​កាត​គ្រី​)​ដាក់​ឈ្មោះ​ប្រពន្ធ ​។ តាម​ការ​ឡាយ​ព័ត៌មាន​របស់​លោក​ ជួន ប៊ុន​​រឿ​ន​ បានឱ្យ​​ដឹង​ថា រយៈ​ពេល២​ថ្ងៃមក​ហើយ ដែល​លោក​មិន​បាន​ដេក​នោះ​ទេ បន្ទាប់​ពី​រថយន្ត ដែល​ជា​អំណោយ​របស់​លោក ​ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វាឲ្យសម្រាប់​ជិះបម្រើ​ការ​មនុស្សធម៌នោះ​ត្រូវ​បាន​ចោរ លួច ។


លោក ប៊ុ​ន រឿ​ន ក៏បាន​ឱ្យ​​ដឹង​ទៀត​ថា កាលពី​រសៀលថ្ងៃ​ទី​១៦ ខែឧសភា រថយន្ត​នោះ ត្រូវ​បាន​ប្រពន្ធ​របស់​ខ្លួន​ជិះយក​ទៅ​កក់សក់ ហើយ​ទៅ​បាត់​ ។ នៅ​វេលា​ម៉ោង​ប្រមាណ​៥​គាត់​ក៏បាន​ទូរស័ព្ទ​ទៅប្រពន្ធ​ប្រាប់​ថា​  ចូល​ផ្សារ​ទិញ​ម្ហូប ហើយក្រោយមកម៉ោង​ប្រមាណ​៦​ថា យក​រថយន្ត​មក​ទុក​សាលា​ខណ្ឌ ហើយបាត់​រហូត ទាក់ទង​ក៏មិន​ចូល​ដោយ​ស្មានថា ទៅ​លេង​ផ្ទះ​បងប្អូន​ ។
ពេលទៅ​រក​រថយន្ត​ជិះ ក៏បាន​ផ្អើលថា​ បាត់​រថយន្ត ហើយក៏បាន​ទៅ​ប្តឹងកងរាជអាវុធហត្ថ​ខណ្ឌ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ព្រមទាំង​ផ្សព្វផ្សាយតាម​បណ្តាញសារព័ត៌មាន ហើយ លោក​មាន​សង្ឃឹមថា ចោរ​រត់​មិន​រួច​នោះ​ទេ ។​ លុះ​ម៉ោង​ប្រមាណ​៧​ទៅ​៨​យប់​ថ្ងៃ​ទី​១៨​ ខែ ឧសភា មាន​ទូរស័ព្ទ​មកថា រថយន្ត​នោះត្រូវ​បាន​ឈ្មោះ រ័ត្ន អា​រី​យ៉ា ដែល​ជា​ម្ចាស់​ដើម​យក​មក​លក់ លោកក៏​ភ្ញាក់​ដូច​​ធ្លាក់​ថ្លើម​ ។ ​ លោក​បញ្ជាក់​ថា រថយន្ត​នោះ​លោក​ ឃ្លាំង ហួត ទិញ​ឲ្យដើម្បី​បម្រើ​ក្នុង​មូលដ្ឋាន​ និង​ការងារមនុស្ស​ធម៌ ។

នៅ​ក្នុង​ការ​កាត់ឈ្មោះលោក​ថា​​ បាន​ដាក់​ឈ្មោះ​​ប្រពន្ធ​ខ្ញុំ​ទាំងអស់ ព្រោះ​របស់របរដែល​គាត់​​ទិញ​ ដាក់​ឈ្មោះប្រពន្ធ​ទាំងអស់​ ។ ​មុន​ដំបូង​ មិន​ជឿ​នោះ​ទេ តែ​ក្រោយមក​ក៏បាន​ទទួល​​ឯកសារ​ជា​បន្តបន្ទាប់ទើប​ច្បាស់​ថា ប្រពន្ធ​ជា​អ្នកលក់​រថយន្ត ដោយ​​មាន​ឯក​សារ​​ទិញ​​លក់​ត្រឹមត្រូវ ដោយ​រថយន្ត​ទិញ​ក្នុង​តម្លៃ​១៨.៥០០ដុល្លា លក់​បាន​១៦.៨០០​ដុល្លា ។ ​នេះ​ជា​មេរៀនមួយ​សម្រាប់​បងប្អូន ។ លោក ជួន ប៊ុ​នរឿន ក៏បាន​ឲ្យដឹង​ទៀត​ថា ពេល​នោះ ខ្ញុំ​សោក​ស្តាយ​​ដែល​បាត់​ឡាន​ជាទី​ស្រឡាញ់​ ដែល​មេ​ទិញ​ឲ្យសម្រាប់​បម្រើ​​ការងារ​មនុស្សធម៌ ហើយ សោកស្តាយ ដែល​មិន​បាន​បំពេញ​កាតព្វកិច្ចដែល​ខ្វះខាត​ ។
លោក​ ជួន ប៊ុ​នរឿ​ន ក៏បាន​ប្រកាស​មិនទទួល​ស្គាល់​ប្រពន្ធ​ ​ឈ្មោះ​ រ័​ត្ន អា​រី​យ៉ា​ទៀត ហើយសុំ​ប្តឹងទៅ​តុលាការ​ដើម្បី​លែងលះ​ ។ លោក​ថា​ ​ មិន​អស់ចិត្ត​មិន​ដែល​ឈ្លោះ​គ្នា​សោះ សូម​ជួន​ពរ​ឲ្យមាន​សេច​ក្កី​សុខ ។ ​ លោក​បញ្ជាក់​ថា ពេល​នោះលោក​បន្សល់​ទុក​នូវ​សោ​កនា​ដកម្ម និង​ការ​ឈឺចាប់ និង​ទ្រព្យសម្បត្តិ​មហាសាល​របស់ខ្ញុំ​គឺ​កូន​៤​នាក់ ម្តាយក្មេកចាស់ជរា និង​បំណុល​ធនា​គារ​ ព្រមទាំង​លុយនៅ​ក្នុង​ហោ​ប៉ៅ​១.៧០០​រៀល។​  ចំណែក​ប្រពន្ធ​ប្រមូល​លុយ​យក​ទៅ​អស់ ​រួម​មាន​លុយ​លក់​រថយន្ត​  មាសប្រមាណ​៧​ទៅ​៨​តម្លឹង ប្លា​កទី​ន​ប្រមាណ​៣​ទៅ​៤​តម្លឹង សរុបប្រមាណ​៣​ទៅ​៤​ម៉ឺន​ដុល្លារ ៕ (ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៩  ម៉ោង ១០:១៥  ម៉េង ធា )

EDC APP