1/ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ_បុប្ផា​វៀងចន្ទន៍

បទនេះជាស្នា​ព្រះហស្តរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរ ក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ ព្រះបរមរតនកោដ្ឋ ” ទាំងបទភ្លេង និងទំនុកច្រៀង  ហើយសម្រួលតន្រ្តីដោយលោក មែរ ប៊ុន ដែលបាននិពន្ធ នៅដើមទសវត្ស ទី ៦០ ​ ដើម្បីរំលឹកដល់អនុស្សាវរីយ៍ក្នុងឱកាសព្រះអង្គយាងទៅវៀងចន្ទន៍  ប្រទេសលាវ (ឥឡូវជាប្រទេសឡាវ)។ 

កាលនោះ ដោយសារប្រទេសយើងមិនទាន់មានស្ទុឌីយោថតថាស   ផលិតកម្មចម្រៀងបាន តម្រូវឲ្យលោក ស៊ីន ស៊ីសាមុត យកបទភ្លេងទៅថតនៅហុងកុង ប្រទេសចិន ។ តន្ត្រីករប្រគុំ សម្រាប់ការថតថាសនៅទីនោះ ពេលនោះ មានតែជនបរទេស  ដូចជាបារាំង  ហ្វីលីពីន  ចិន។
បុប្ផា​វៀងចន្ទន៍   បកស្រាយដោយ លោក ស៊ីន ស៊ីសាមុត

 



 បុប្ផា​វៀងចន្ទន៍   បកស្រាយដោយ លោក ណុប បាយ៉ារិទ្ធ 

បុប្ផា​វៀងចន្ទន៍   បកស្រាយដោយ លោក ណូយ វណ្ណា

EDC APP