STAR_KHMER / អួង កន់ធួក (អួង សីតា)

 



ផលិតការិនី អួង កន់ធួក (អួង សីតា) ជាអ្នកដឹកនាំខ្សែភាពយន្ដដ៏ល្បីល្បាញក្នុងយុគសម័យមាសនៃភាពយន្ដខ្មែរ ម្ចាស់ស្នាដៃខ្សែភាពយន្តរឿងថាវរីមាសបង , ពេលដែលត្រូវយំ , សែនទារុណ , មួយម៉ឺនអាល័យ , នឹកឃើញជានិច្ច នៃផលិតកម្មកងចក្រភាពយន្ត។

លោកស្រី អួង កន់ធួក មានសម្រស់មិនចាញ់តារាភាពយន្តល្បីៗឡើយ ហើយលោកស្រីមានសំណាងបានរួចផុតពីការស្លាប់ក្នុងរបបវាលពិឃាតដោយបានភៀសខ្លួនទៅរស់នៅប្រទេសបារាំងជាមួយលោក André Rama ដែលជាស្វាមី។

កាលពីខែសីហា ឆ្នាំ២០១១ លោក វីរៈ វ៉ារ៉ានី បានជួបសម្ភាសន៍លោកស្រីតាមទូរសព្ទ ហើយបានធ្វើការសាកសួរយ៉ាងលំអិតពីការកសាងខ្សែភាពយន្តរបស់លោកស្រី ហើយបានកត់ត្រាទុកក្នុងសំណៅឯកសារស្រាវជ្រាវ។

 

កាលពីខែឧសភា ឆ្នាំ២០២៥ កន្លងទៅ លោកស្រីអួង កន់ធួក បានទទួលមរណភាពនៅប្រទេសបារាំង ក្នុងជន្មាយុ៨៣ឆ្នាំ ដោយជរាពាធ។