DESSERT_ចេកអាំងស្រូបទឹកស្ករ ខ្ទិះដូង



គ្រឿងផ្សំ 
​   - ចេកណាំវ៉ាទុំ ១ ស្នឹត 
   - សាច់ដូងខ្ចី   កោសជាសរសៃ ១ កូនចានចង្កិះ 
   - ស្ករត្នោត ៣ ខាំ    ឬប្រើស្ករសក៏បាន 
   - អំបិល ១ ស្លាបព្រាកាហ្វេបឹង
   - ខ្ទិះដូង ២៥០ មីលីលីត្រ 
វិធីធ្វើ 
1-យកចេកបកសំបកឲ្យស្អាត កាត់ជាកង់ៗ ខ្លីៗល្មម រួចយកចង្កាក់ឬស្សីមកដោត   ក្រោយ 
   មកយកចេកដែលដោតរួចទៅអាំងឲ្យឡើងក្រហមក្រឡាបល្អ។ 
2-យកស្ករត្នោត  ឬស្ករស  អំបិល   និងខ្ទិះដូង   ដាក់ក្នុងឆ្នាំងខ្ទះ    រំងាស់ឲ្យរលាយចូលគ្នា 
    និងពុះសព្វល្អហើយ  រំងាស់ខ្ទិះដូងឲ្យខាប់បន្តិច  សឹមដាក់សាច់ដូងចូល កូរពីរបីត្រឡប់ 
    សឹមបិទភ្លើង។ 
3-យកចេកដែលអាំងឆ្អឹនទៅសង្កត់ឲ្យសំប៉ែត  រួចយកមករៀបដាក់ចាន  ហើយយកទឹកស្ករ 
​   ខ្ទិះដូងមកស្រោចពីលើជាការស្រេច។







EDC APP