FACE ផ្ទៃមុខ_វិធីជួយឲ្យសរលោង

វិធីធ្វើឲ្យមុខសរលោងអាចជួយសម្អាតជាតិខ្លាញ់    កម្ចាត់មុន   ជួយលុបបំបាត់ស្នាមជាំមុខ និងផ្សះស្បែកមុខឲ្យរាបស្មើរលោង



វត្ថុផ្សំ ៖
         _ ត្រសក់ផ្អរខ្ចីមួយផ្លែ
       _ ពងមាន់មួយ
       _ ក្រូចឆ្មារមួយចំណិត ។
ឧបករណ៍ ៖
       _ ប្រដាប់កិនផ្លែឈើ
       _ ពែងតូច និងស្លាបព្រាកាហ្វេមួយ
       _ បូ   ឬមួកឃ្លុំ សម្រាប់ពេលងូតទឹក។ងសម្អាតថ្លើម។
វិធីធ្វើ ៖
       _ លាងមុខឲ្យស្អាតជាមួយទឹកក្តៅឧណ្ណៗ នឹងសាប៊ូ   ឬហ្វូមលាងមុខ
       _ ប្រើកន្សែងពោះគោសាច់ទន់ជូតមុខឲ្យស្ងួត
       _ ចិតសម្បកត្រសក់ លាងទឹកឲ្យស្អាតហើយហាន់ជាវង់ស្តើងៗ
       _ គោះពងមាន់ដាក់ពែង ហើយញែកយកតែស៊ុតស
       _ យកត្រសក់ដាក់កិនជាមួយស៊ុតស
       _ ច្របាច់ក្រូចឆ្មារប្រមាណមួយស្លាបព្រាកាហ្វេដាក់ថែមទៀត       ហើយកិនឲ្យរលាយ
          ចូលសាច់មួយ
       _ ប្រើចុងម្រាមផ្តិត    ហើយលាបបំពោកឲ្យសព្វ      លើកលែងតែជុំវិញបបូរមាត់   និង
          ជុំវិញភ្នែក
       _ លាបបំពោកទាល់តែអស់ម្សៅនេះ     ហើយទុកចោលប្រមាណ ២៥នាទី    ដោយ   
          ហាមនិយាយ    ឬកម្រើកធ្វើចលនាបរិវេណមុខ
       _ លាងសម្អាតមុខដោយទឹកក្តៅឧណ្ណៗជាមួយទឹកសាប៊ូ        ឬក៏ហ្វូមលាងមុខជាការ
          ស្រេច។

EDC APP