STAR_USA / ARINA GRANDE


អ្នក​ថតរូប​ម្នាក់​បានប្តឹង​តារាចម្រៀងអា​មេ​រិច​ឈ្មោះ Arina Grande ​ដោយ​គ្រាន់តែ​តារា ចម្រៀង​​​រូបនោះ​​យក​រូបថតរបស់​ខ្លួនឯង​ចំនួន២​សន្លឹក​បង្ហោះ​នៅលើ Instagram ។​
អ្នក​ថតរូប​ឈ្មោះ Robert Barbera បាន​អះអាង​ថា Arina Grande បាន​យក​រូបថត​នាង​ទៅ​បង្ហោះ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​គាត់​   ព្រោះគាត់​ជា​អ្នក​ថតរូប​នោះ​ ។ លោក​បាន​ប្តឹង​តារាង​ចម្រៀងវ័យក្មេង​នោះ​ពី​បទ​រំលោភ​សិទ្ធិ និង​បាន​ទារ​សំណង​ចំនួន ៣៤.០០០​ដុល្លា​ ក្នុង​មួយ​សន្លឹក ឬក៏​ទារ​យក​ប្រាក់​ចំណូល​ទាំងអស់​ដែល​នាង​រកបាន​ពី​ការ​បង្ហោះ​រូបថត​នោះ​​នៅលើ Instagram​ ។​ 
តារាង​ចម្រៀង​ដ៏​ល្បី​នោះ​ត្រូវបាន​គេ​ចោទប្រកាន់​ថា បាន​បង្ហោះ​រូបថត​នោះ​កាលពី​ខែ​សីហា​ឆ្នាំ​មុន​។​​ រូបថត​នោះ  ​ក្រោយមក​ត្រូវបាន​គេ​លុបចេញ ប៉ុន្តែ​វា​បាន​ទទួល​ការ​ចុច Like លើស​ចំនួន ៣​លាន​ ។ Arina Grande មិនទាន់​បាន​ធ្វើការ​ឆ្លើយ​តប​ទៅ​នឹង​ការចោទប្រកាន់​នៅឡើយ​ទេ​។​  
Arina Grande គឺជា​តារាចម្រៀងដ៏​ល្បី​ឈ្មោះ​របស់​អា​មេ​រិច​ម្នាក់​ដែល​មាន​ការពេញនិយម​​ក្នុងចំណោម​ប្រជាជន​អា​មេ​រិច ហើយ​មាន​អ្នក Follow នៅលើ Instagram រហូតដល់ ១៥៤​លាន​នាក់​៕ (អត្ថបទ​ប្រែ​សម្រួល​ដោយ​  សុភ័​ក្រ​)


EDC APP