ORDINARY_NUON POK នួន​ប៉ុក


លោក នួន ប៉ុក  ហៅ ស៊ុន ប្រុស កើតឆ្នាំ ១៩៧៦ បានទទួលការប្រកាសចូលកា​ន់​តំ​ណែងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ជាប្រធានមន្ទីររៀបចំដែ​ន​ដី​ នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ជំនួសលោក ហ៊ុន ភី ប្រធានមន្ទីរចាស់ដែល​ត្រូ​វចូ​លនិវ​​ត្តន៍  ។ 
នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ លោក នួន​ ​ប៉ុក ផ្លាស់ប្តូរជំនួសដោយដាក់​លោ​ក​ ចេង ស្រុង  ជាប្រធានមន្ទីររៀបចំ​ដែ​ន​ដី   នគរូប​នី​យក​ម្ម សំណង់ និងសុរិយោដី ខេ​ត្តព្រះសីហនុ។
នាល្ងា​ចថ្ងៃ​ទី​ ១​ ខែ​ មីនា​ ឆ្នាំ​ ២០២០​      លោក​ នួន​ ប៉ុក​ អតីតប្រធាន​​​មន្ទី​រ​​រៀ​ប​ចំដែនដី​ នគរូបនី​យកម្ម​ សំណង់ និងសុរិយោដី ​ខេត្ត​ព្រះសីហនុ​ ត្រូវ​បានអ​ង្គភា​ព​​ប្រ​ឆាំង​អំពើពុករលួយ​ឃា​ត់ខ្លួន​ នៅខេត្តព្រះសីហនុ​​ យកទៅ​រាជ​ធា​នីភ្នំ​ពេញ​ ពាក់ព័ន្ធ​ការ​ប្រព្រឹត្ត​អំ​ពើពុ​ក​រ​លួយ កាលនៅកាន់តំណែង​។​
នៅ​ល្ងាច​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ ២០២០​  អង្គភាព​ប្រឆាំង​អំពើពុករលួយបាន​បញ្ជូនលោក នួន ប៉ុក អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ពីបទ​រំលោភ​អំណាច បំពាន​ធនធានធម្មជាតិ និង​ផ្តល់​ឯកសារ​ក្លែងក្លាយ​ដល់​អាជ្ញាធរ​។​
នៅ​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​សម្រេច​ឲ្យជនជាប់ចោទ នួន ប៉ុក ជាប់ពន្ធនាគារ​៧​ឆ្នាំ និង​ពិន័យ​ប្រា​ក់បង់​ចូល​ថវិការដ្ឋ​ចំនួន​១០០​លាន​រៀល និង​រឹបអូស​អចលនទ្រព្យ​ចំនួន​៣​កន្លែង ទុកជា​ទ្រព្យសម្បត្តិ​រដ្ឋ​។​








EDC APP