ROAD_KHMER NATIONAL ROAD ផ្លូវជាតិនៅកម្ពុជា

​ផ្លូវជាតិ​លេខ​១ ​ ពីភ្នំពេញ ទៅដល់ក្រុងបាវិតនៃខេត្តស្វាយរៀង (ព្រំដែន​កម្ពុជា​-​វៀតណាម​)​ 
ផ្លូវជាតិ​លេខ​២ ពីភ្នំពេញ ទៅដល់ភ្នំដិននៃខេត្តតាកែវ (ព្រំដែន​កម្ពុជា​-​វៀតណាម​)​ 
ផ្លូវជាតិ​លេខ​៣ ពីភ្នំពេញ ទៅដល់ក្រុងកំពតនៃខេត្តកំពត
ផ្លូវជាតិ​លេខ​៤ ពីភ្នំពេញ ទៅដល់ក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ
ផ្លូវជាតិ​លេខ​៥ ពីភ្នំពេញ ទៅដល់ក្រុងបាត់ដំបងនៃខេត្តបាត់ដំបង
ផ្លូវជាតិ​លេខ​៥៥  ឈ្មោះ​ក្រៅ​ផ្លូវ​ការ«​បុ​ប្ផា​លាក់ខ្លួន​»សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​​ជា​ផ្លូវការនៅថ្ងៃ​   ចន្ទ ទី​៩ ខែមីនា ឆ្នាំ​២០២០ មាន​    ប្រវែង​សរុប ១៨២,១៦​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ពោធិ៍សាត់​  -​វាលវែង ដល់​ថ្មដា (​ព្រំដែន​កម្ពុជា​-​ ថៃ​)​ ជាប់នឹងខេត្តត្រាតនៃប្រទេសថៃ បាន​សាងសង់​       ស្របតាម​បទដ្ឋាន​បច្ចេកទេស​កម្រិត​ ៣ របស់​សាធារណរដ្ឋ​ប្រជា​មានិ​ត​ចិន មាន​ទទឹង​តួ​      ផ្លូវ​សរុប ៩​ម៉ែត្រ ក្រាល​កៅស៊ូ​ពីរ​ស្រទាប់ (DBST) ទទឹង​៨​ម៉ែត្រ ព្រម      ទាំង​មាន           បំពាក់​ផ្លាកសញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និង​បង្គោល​                     សុវត្ថិភាព​ផងដែរ​។​ គម្រោង​នេះ​ចំណាយ​ថវិកា​សរុប​ប្រមាណ ១៣២,៨០​លាន​ដុល្លារ​           សហរដ្ឋអាមេរិក ដែលជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួម       ជាមួយ​ថវិកាបដិភាគ​របស់រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​    បោសសម្អាត​គ្រាប់មីន យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​          ស្ពាន​ថ្នល់​ចិន​(CRBC) ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់ ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា              បច្ចេកទេស​ក្វាង​ចូ​វ វ៉ាន​អាន និង​បាន​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន​៣៨​ខែ គិត​           ចាប់ពី​ខែមីនា ឆ្នាំ​២០១៥ ដល់​ខែឧសភា ឆ្នាំ​២០១៨​។


ផ្លូវជាតិ​លេខ​៦ ពីភ្នំពេញ ទៅដល់ក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ(ព្រំដែន​កម្ពុជា​-​ថៃ​)​
ផ្លូវជាតិ​លេខ​៧ ពីភូមិស្គន់  ឃុំសូទិព្វ  ស្រុកជើងព្រៃ  ទៅដល់ត្រពាំងក្រៀលនៃខេត្ត                  ស្ទឹងត្រែង(ព្រំដែន​កម្ពុជា​-​ឡាវ)​
ផ្លូវជាតិ​លេខ​៨ ពីព្រែកតាមាក់ទៅដល់ក្រែកនៃខេត្តត្បូងឃ្មុំ(ព្រំដែន​កម្ពុជា​-​វៀតណាម​)​
ផ្លូវជាតិ​លេខ​៩ ពីក្រុងស្ទឹងត្រែងទៅដល់កំពង់ប្រណាកនៃខេត្តព្រះវិហារ
ផ្លូវជាតិ​លេខ​១០ រៀបពិធីបើកការដ្ឋាន​សាងសង់នៅថ្ងៃ​ចន្ទ ទី​៩ ខែមីនា ឆ្នាំ​២០២០  មាន​           ប្រវែង​សរុប​ចំនួន​១៩៨,៧១​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​សំឡូត​- វាលវែង​-​អូរ​សោម ដល់​កោះកុង     នឹងត្រូវ​សាងសង់​ស្របតាម​បទដ្ឋាន​បច្ចេកទេស​កម្រិត​៣​របស់​សាធារណរដ្ឋ​ប្រជាមានិត​        ចិន មាន​ទទឹង​តួផ្លូវ​សរុប​ចំនួន​៩​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​ចាក់​បេតុង​កៅស៊ូ (AC) ព្រមទាំង​មាន​   បំពាក់​ផ្លាកសញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និង​បង្គោល​សុវត្ថិភាព​        ផងដែរ​។​​គម្រោង​នេះ​ចំណាយ​ថវិកា​សរុប​ប្រមាណ​១៨៨,៣៨​លាន​ដុល្លារ សហរដ្ឋអាមេរិក    ដែលជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមជាមួយ​ថវិកា            បដិភាគ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​   គ្រាប់មីន យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន ត្រួត       ពិនិត្យ​បច្ចេកទេស​សាង សង់​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ក្វាង​ចូ​វ វ៉ាន​អាន និង​         គម្រោង​ចំណាយពេល​សាងសង់​ចំនួន ៤៨​ខែ គិត​ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៩ ដល់​ខែធ្នូ ឆ្នាំ​          ២០២៣​។

EDC APP