ត្រៀមកញ្ចប់ថវិកាពី៨០០-២០០០លានដុល្លារ ទប់ទល់ឥទ្ធិពលជំងឺកូវីដ១៩

រាជរដ្ឋាភិបាលកម្ពុជា ត្រៀមកញ្ចប់ ថវិកាពី៨០០-២០០០លានដុល្លារ ទប់ទល់ឥទ្ធិពល ជំងឺកូវីដ១៩ រយៈពេលវែង: ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមកញ្ចប់ ថវិកាចំនួន ៨០០-២០០០លានដុល្លារ រួចជាស្រេច បើក្នុងករណីកម្ពុជា ជួបនូវវិបត្តិកូវីដ ១៩ រយៈពេលវែង ។ ក្នុងពិធី ប្រគល់សញ្ញាបត្រ ជូននិស្សិត នៃវិទ្យាស្ថានវ៉ាន់ដា នៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០២០ នាមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចបានថ្លែងថា ” រាជរដ្ឋាភិបាលបម្រុងទុកថវិកា តាមសេណារីយោ ទី១ឬទី២ ដោយទី១បើសិនជាចេញសេណារីយោ វិបត្តិអូសប្រឡាយរយៈពេល៦ខែ គឺត្រៀមបម្រុង ថវិកាប្រមាណ៨០០លានដុល្លារ ដើម្បីស្រោចស្រង់សេដ្ឋកិច្ច ហើយបើវាទៅដល់១ឆ្នាំ យើងក៏បានប៉ាន់ស្មានថា បើសិនជាវាកើតឡើងដល់១ឆ្នាំ តើកំណើនសេដ្ឋកិច្ច របស់យើង ធ្លាក់នៅប៉ុណ្ណា! ហើយយើងត្រូវប៉ះប៉ូវ ទំហំទឹកប្រាក់ប៉ុណ្ណា! ចឹងវាស្ថិតនៅក្នុងចន្លោះ ពី៨០០លានដុល្លារទៅ ២០០០ពាន់លានដុល្លារ ដែលយើងត្រៀមបម្រុង” ។ ទាក់ទងជាមួយបញ្ហាកូវីដ១៩នេះ សម្ដេចសង្ឃឹមថា ពិភពលោក នឹងខិតខំដោះស្រាយបញ្ហានេះ ឲ្យបានទាន់ពេលវេលា ។ ក្នុងឱកាសនោះដែរ សម្ដេចបញ្ជាក់ថា […]

EDC APP