គិតត្រឹមថ្ងៃពុធ អ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅអ៊ីតាលីកើនដល់ជាង៧.៥០០នាក់

គិតត្រឹមថ្ងៃពុធ អ្នកស្លាប់ដោយសារ វីរុសកូរ៉ូណា នៅអ៊ីតាលី កើនឡើងដល់ជាង៧.៥០០នាក់: រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរអ៊ីតាលី បានឲ្យដឹងនៅថ្ងៃពុធថា វីរុសកូរ៉ូណា បានសម្លាប់ពលរដ្ឋអស់៧.៥០៣នាក់ នៅក្នុងប្រទេសអ៊ីតាលី ទន្ទឹមនឹងនេះដែរ ចំនួននៃអ្នកឆ្លងជំងឺនេះ ត្រូវបានគេបញ្ជាក់ថា មានរហូតដល់៧៤.៣៨៦ករណីហើយ ។ នាយកដ្ឋានការពារជនស៊ីវិល បានឲ្យដឹងថា បញ្ហាលម្អិត សកម្មភាព នៃការឆ្លងបានកើនឡើង៣.៤៩១ករណី ដែលជាតួលេខប្រចាំថ្ងៃ ដែលនាំឲ្យការឆ្លងសរុបដល់៥៧.៥២១ករណី គិតចាប់ពីជំងឺបានផ្ទុះឡើង នៅតំបន់ភាគខាងជើង កាលពីថ្ងៃទី២១ ខែកុម្ភៈ ។ ចំនួនបន្ថែមត្រូវបានគេបញ្ជាក់ថា បានកើនឡើង៥.២១០ករណី ទន្ទឹមនឹងនេះដែរ មានអ្នកស្លាប់ថ្មី៦៨៣នាក់ ដែលបានចុះក្នុងបញ្ជីការធៀបនឹងថ្ងៃអង្គារ ។ យោងតាមការបញ្ជាក់ ដោយនាយកដ្ឋាន ការពារជនស៊ីវិល បានឲ្យដឹងថា ស្ថានភាពនៃការឆ្លងរាលដាលបានងើបឡើងវិញ ដែលតម្រូវឲ្យប្រទេសត្រូវស្ថិតក្នុងការហ៊ុព័ទ្ធរហូតដល់ថ្ងៃទី០៣ ខែមេសា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

EDC APP