អ៊ីតាលី មានអ្នកស្លាប់ដោយសារមេរោគកូវីដ១៩ ច្រើនជាងនៅចិន

អ្នកស្លាប់ ដោយសារមេរោគកូវីដ១៩ នៅអ៊ីតាលី មាន ៣.៤០៥ នាក់ និងអ្នកឆ្លងមាន ៤១.០៣៥នាក់ ច្រើនជាងអ្នកស្លាប់នៅចិន: BBC៖ មេរោគកូវីដ១៩ បានសម្លាប់មនុស្ស នៅប្រទេសអ៊ីតាលីច្រើន ជាងប្រទេសដទៃទៀត បន្ទាប់ពីការស្លាប់នៅអ៊ីតាលី បានកើនឡើងដល់ទៅ ៤២៧ នាក់ក្នុងមួយថ្ងៃ។ ចំនួនអ្នកស្លាប់ពេលនេះ មានដល់ទៅ ៣.៤០៥ នាក់ ដែលចំនួននេះ គឺច្រើនជាងនៅប្រទេសចិន ទីកន្លែងដែលវីរុសនេះ មានដើមកំណើត កាលពីឆ្នាំមុន។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា មានសេចក្តីរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ៣.២៤៥ នាក់នៅក្នុងប្រទេសចិន ប៉ុន្តែគេនៅមានចម្ងល់ទាក់ទង នឹងភាពដែលអាចជឿ ជាក់បាននៃទិន្នន័យអ្នកស្លាប់ នៅក្នុងប្រទេសចិននេះ ។ ការបិទប្រទេសទាំងមូល ដែលបានដាក់ចេញ កាលពីថ្ងៃទី ១២ ខែមីនានៅប្រទេសអ៊ីតាលី ត្រូវបានពង្រីកហួស កាលបរិច្ឆេទដើម នៅថ្ងៃទី២៥ មីនា។ ជនជាតិអ៊ីតាលីស្ទើរតែទាំងអស់ ត្រូវបានគេប្រាប់ឱ្យស្នាក់នៅក្នុងផ្ទះ ។ ទោះបីមានវិធានការទាំងនេះក៏ដោយ ក៏ចំនួនករណីថ្មី និងមរណភាព នៅក្នុងប្រទេសនេះ នៅតែបន្តកើនឡើងដដែល។ មានករណីឆ្លងវីរុសកូរ៉ូណា ឬកូវីដ១៩ នេះចំនួន ២២០.០០០ ករណី […]

EDC APP