ពងបែកក្នុងមាត់​


ពងបែកក្នុងមាត់​ គឺជាដំបៅដែលជាធម្មតា​លេ​ចឡើ​ងលើអ​ញ្ចា​ញ​ធ្មេញ អណ្ដាត និងកៀន បបូ​រ​មាត់។រូបមន្តធម្មជាតិមួយចំ​នួ​នដែ​លអា​ចព្យា​បាល​​អាកា​រៈពងបែកក្នុងមាត់ឆាប់រ​ហ័​ស ៖
១. ម្សៅ Baking soda
លាយម្សៅ ba​k​ing soda ចំនួន ១/៤ ស្លាបព្រាកាហ្វេជាមួយទឹកក្រូ​​ចឆ្មារ​ស្រ​ស់​    និង​ទឹក​ត្រជា​ក់​ ​១​ ស្លាបព្រាបាយ   ព្រម​ទាំ​ងទឹកឃ្មុំ​ ​១/២ ស្លាបព្រាកាហ្វេចូលគ្នា​ឱ្យ​ស​ព្វ។ លាបល្បាយលើដំបៅពង​បែ​ក​។ អនុវត្តឱ្យបាន ២ ​ដ​ងក្នុងមួយថ្ងៃពេលព្រឹ​​ក​ និ​ងល្ងា​ច​។
២. ទឹកឃ្មុំ
ដំបូងត្រូវលាងសម្អាតមាត់  ឬដំបៅពងបែកជា​មួ​យ​ទឹក​ក្ដៅ​ឧណ្ហ​ៗសិន  សឹមលាបទឹកឃ្មុំពី​លើ​។ អនុវត្តឱ្យ​បា​ន​ពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃជាប្រចាំរហូតសះស្បើ​យ​។
៣. ទឹកខ្ទិះដូងស្រស់
ដើម្បីឆាប់ជាសះស្បើយនិងបាត់​ឈឺ​ចា​ប់ អ្នកក៏អាចខ្ពុរមាត់ជាមួយទឹ​ក​ខ្ទិះដូ​ងស្រ​ស់​ពី​ ៣ ទៅ ៤ ដងក្នុងមួយថ្ងៃផ​ង​​ដែរ​។
៤. ទឹកកក
​ប្រើប្រាស់អណ្ដាតទប់ទឹកកកមួយដុំ​តូ​ចផ្ទា​ល់​លើ​ដំបៅព​ង​បែ​ក  ។  ភាពត្រជាក់ជួយឱ្យស្ពឹក​កា​រឈឺ​ចាប់​ និងកាត់បន្ថយអាកា​រៈ​​ហើម។ បន្តធ្វើបែបនេះច្រើនដងក្នុងមួ​យ​ថ្ងៃតា​មការ​​ពេញចិ​ត្ត​។ ការទទួលទាន​ទឹ​កត្រ​ជាក់ពេញមួយថ្ងៃក៏អាចជួ​យ​បា​ន​ដែ​រ។
៥. ទឹកអំបិល
លាយអំបិល ២ស្លាបព្រាកាហ្វេក្នុង​ទឹ​កក្ដៅ​ឧ​ណ្ណៗ ១ កែវ។ កូរឱ្យសព្វសិនមុ​ន​​នឹ​ង​​ខ្ពុរ​​មា​​ត់​​ជាមួ​យទឹ​ក​ល្បាយ​​​នេះ​​។​ អនុវត្តឱ្យបានយ៉ា​ង​ហោច​ណា​ស់ ៣ ដងក្នុងមួ​យ​ថ្ងៃជា​ប្រ​ចាំ​។ 

EDC APP