រយៈពេល៣ថ្ងៃជាប់គ្នាគ្មានករណីឆ្លងជំងឺកូវីដ១៩ សូម្បីម្នាក់ នៅទីក្រុងវូហាន

រយៈពេល៣ថ្ងៃជាប់គ្នា នៅទីក្រុងវូហាន គ្មានករណី ឆ្លងជំងឺកូវីដ១៩ សូម្បីម្នាក់: វូហាន៖ គ្មានករណីឆ្លងថ្មី ដែលត្រូវបានគេអះអាងថា មានជំងឺកូរ៉ូណា (COVID-១៩) ត្រូវបានគេរាយការណ៍ កាលពីថ្ងៃសុក្រ នៅទីក្រុងវូហាន នោះទេ ដែលជាថ្ងៃទី ៣ នៃរបាយការណ៍សូន្យ (គ្មានអ្នកឆ្លង) នៅតំបន់ ដែលជាចំណុចកណ្តាល នៃការរីករាលដាល នៅក្នុងការប្រយុទ្ធរយៈពេលមួយខែ ជាមួយវីរុសដ៏សាហាវនេះ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការសុខាភិបាលខេត្ដហ៊ូប៉ី បាននិយាយថា ករណីដែលបានបញ្ជាក់ សរុបនៃជំងឺកូវីដ១៩ នៅទីក្រុង វូហាន និងខេត្តហ៊ូប៉ី នៅតែមានចំនួន ៥០.០០៥ នាក់ និង ៦៧.៨០០ នាក់ ដដែល គិតត្រឹមថ្ងៃព្រហស្បតិ៍។ នៅខេត្ត ហ៊ូប៉ី បានឃើញអ្នកស្លាប់ថ្មី ៧ នាក់ ក្នុងនោះ ៦ នាក់នៅវ៉ូហាន៕ ប្រែសម្រួលៈ ណៃ តុលា

EDC APP