STAR_KHMER / VOR SARUN វ័រ សារុន


លោក វ័រ សារុន ជា​អ្នក​ចម្រៀង​ជើង​ចាស់​ដែល​ល្បី​ល្បាញ​តាម​រយៈ​បទ ម៉ាក់ស៊ី និង​បទ​ ញៀន​បារី​។ សព្វ​ថ្ងៃ​លោក​នៅ​មាន​ជីវិត​នៅ​ឡើយ ហើយ​កំពុង​ចំណាយ​ពេល​ចុង​ក្រោយ​នៅ​​ជា​មួយ​ធម្មជាតិ​នៅ​ចំការ​របស់​គាត់​នៅ​តំបន់​ភ្នំគីរីរម្យ។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ក្នុង​ចំណោម​កូនៗ​របស់​គាត់​ទាំង​អស់ មាន​កូន​ប្រុស​ម្នាក់​ដែល​មាន​និស្ស័យ​ខាង​បទ​ចម្រៀង និង​អាច​ចៀង​បាន​យ៉ាង​ពិរោះ។ កូន​ប្រុស​របស់គាត់​ឈ្មោះ​ថា សារុន កល្យាណ (ហៅ​ ជេមី) មាន​ទេព្យ​កោសល្យ​ក្នុង​ការ​និពន្ធ​បទចម្រៀង​ដោយ​ខ្លួន​ឯង​។