BRIDGE_ស្ពាន​កញ្ចក់​វែង​ជាងគេ​នៅលើ​ពិភពលោក


ស្ពាន​កញ្ចក់​វែង​ជាងគេ​បំផុត នៅលើ​ពិភពលោក ត្រូវបាន​បើក​ឲ្យ​ដំណើរការ​ហើយ នៅក្នុង​ប្រទេស​ចិន ឆ្លងកាត់​ទន្លេ Lianjiang ក្នុង​ទីក្រុង Qingyuan ខេត្ត Guangdong មាន​ប្រវែង ៥២៦ ម៉ែត្រ ​ត​ភ្ជាប់​ផ្នែក​២​នៃ Huangchuan Three Gorges ដែលជា​ឈ្មោះ​បុរាណ​នៃ​ទន្លេ Lianjian ។​​ 
ស្ពាន​កញ្ចក់​នេះបាន​ចំណាយពេល​អស់​ ៣ឆ្នាំ ក្នុងការ​សាងសង់ពីកញ្ចក់​ថ្លា៩៩,១៥% ដែលមាន​កម្រាស់ ៤,៥សង់ទីម៉ែត្រ​   ហើយ​មានតម្លៃ ៣០០ លាន​យ័ន (​ស្មើនឹង ៤៣ លាន​ដុល្លាអាម​រិ​ក​) អាច​ផ្ទុក​ភ្ញៀវទេសចរ​រហូត ៥០០ នាក់ នៅក្នុងពេល​តែមួយ។ កំណត់ត្រា​ពិភពលោក Guiness ក៏បាន​ប្រគល់​វិ​ញ្ញាប​ន​ប័ត្រ​ដល់​រដ្ឋាភិបាល​ក្នុង​តំបន់ ក្នុងអំឡុងពេល​បើក​ស​ម្ភា​ធ​កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០ ។
នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ​   ចិន​បាន​បើកសម្ពោធ​ស្ពាន​កញ្ចក់​ប្រហែល ២.៣០០ កន្លែង នៅក្នុង​ប្រទេស ។