ប្រាសាទព្រះវិហារ កសាងឡើងដើម្បីឧទ្ទិសដល់ព្រះសិវៈ មានទីតាំងនៅលើគែមតំបន់ខ្ពង់រាប មានព្រះវិហារជាស៊េរីដែលភ្ជាប់គ្នាដោយប្រព័ន្ធនៃកម្រាលថ្ម មានជណ្ដើរដែលបណ្ដោយចំណោតជាង៨០០ម៉ែត្រ និងមានកាលបរិច្ឆេទនៅពាក់កណ្ដាលទីមួយនៃសតវត្សរ៍ទី១១ ។
ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការអន្តរជាតិក្រុងឡាអេបានកាត់ក្ដីប្រគល់ប្រាសាទព្រះវិហារពីប្រទេសថៃឲ្យកម្ពុជាវិញ។
ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នាកិច្ចប្រជុំទី៣២ នៅទីក្រុងកេបិច ប្រទេសកាណាដារបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។