១. ស៊ុត ជាប្រភពដ៏ប្រសើរបំផុតមួយនៃប្រូតេអ៊ីនដែលចាំបាច់សម្រាប់សក់ និងរោមភ្នែក។ ការបញ្ចូលស៊ុតក្នុងរបបអាហារប្រចាំថ្ងៃនឹងធ្វើឱ្យរោមភ្នែកកាន់តែរឹងមាំ និងវែងជាងមុន។
២. ត្រីសម្បូរខ្លាញ់ សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ វីតាមីន D និងវីតាមីន B ដែល ជួយជំរុញការលូតលាស់នៃរោមភ្នែក ព្រមទាំងទប់ស្កាត់ការជ្រុះ។
៣. គ្រាប់ធញ្ញជាតិ ក៏ជាប្រភពដ៏ប្រសើរបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្កា និងវីតាមីន E ដែលជួយបញ្ជូនឈាម និងអុកស៊ីហ្ស៊ែនគ្រប់គ្រាន់ទៅកាន់ឬសនៃរោម ធ្វើឲ្យរោមភ្នែក មានសភាពរឹងមាំ ឆាប់លូតវែងថែមទៀត។
៤. ផ្លែឈើ និងបន្លែបៃតង ជាប្រភពដ៏ល្អនៃវីតាមីន A និងវីតាមីន C ដែលមានប្រយោជន៍ ដល់ការលូតលាស់នៃរោមភ្នែក និងការផលិតកូឡាជែន។
៥. ផ្សិត សម្បូរដោយវីតាមីន B3 ដែលជួយសម្រួលចរន្តឈាម និងការផលិតសារធាតុ keratin ល្អសម្រាប់ការលូតលាស់នៃរោមភ្នែក ព្រមទាំងទប់ស្កាត់ភាពស្ងួត និងផុយ ស្រួយឆាប់ជ្រុះទៀតផង។
៦. សណ្ដែក ជាប្រភពដ៏ប្រសើរនៃវីតាមីន H និងអាស៊ីតហ្វូលិកដែលជួយបង្កើនលំហូរ ឈាមទៅកាន់ឬសនៃសក់ ឬរោម។ ជាលទ្ធផល រោមភ្នែកនឹងក្រាស់ជាងមុន ហើយ ចៀសផុតហានិភ័យនៃភាពស្ងួតងាយជ្រុះ។ ការបញ្ចូលសណ្ដែកក្នុងរបបអាហារក៏ជួយឱ្យ រាងកាយ អាចស្រូបបាននូវអាស៊ីតអាមីណូ និងជាតិខ្លាញ់ ដែលចាំបាច់សម្រាប់សុខភាព រោមភ្នែកល្អរឹងមាំផងដែរ។