ដើម្បីជួយឲ្យគភ៌កាន់តែមានសុខភាពល្អថែមទៀត អ្នកមានផ្ទៃពោះគ្រប់ ៣ខែហើយ គួរតែ ៖
– ទទួលទានអាហារដែលផ្តល់នូវសុខភាពជាទៀតទាត់ ជាពិសេសអាហារសម្បូរជីវជាតិ។ កុំភ្លេចទទួលទានទឹកឲ្យបានគ្រប់គ្រាន់ និងអាហារសម្បូរជាតិសរសៃដែលអាចចៀស ផុតពីការទល់លាមក។
– ចំណាយពេលវេលាទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ ដែលអាចចៀសផុតពីអារម្មណ៍ អស់កម្លាំង និងងងុយគេងគ្រប់ពេល។
– ប្រាកដថា លែងមានការបារម្ភអ្វីច្រើនទៀតហើយ ក្នុងពេលមានផ្ទៃពោះនៅដំណាក់កាល នេះ។ អាចប្រើវិធីបន្ធូរអារម្មណ៍តាមរយៈការស្តាប់ចម្រៀង និងតាំងសមាធិ។
– ហាត់ប្រាណ ជាពិសេសការហាត់ក្បាច់យូហ្គា ដែលមានការឃ្លាំមើលពីអ្នកជំនាញ។
ប្រការដែលគួរចៀសវាង ៖
– កុំបង្កភាពតានតឹងដល់ខ្លួនឯងច្រើនពេកទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រោះអាចប៉ះពាល់ដល់ សុខភាពកូនក្នុងផ្ទៃ។
– កុំព្យាយាមលើករបស់ធ្ងន់ៗ
– កុំស្លៀកពាក់សម្លៀកបំពាក់ដែលតឹងៗ
– កុំពាក់ស្បែកជើងកែង
– កុំទទួលទានអាហារហឹរ
– កុំព្យាយាមញ៉ាំកាហ្វេច្រើនពេក។