ការធាត់ដុះក្បាលពោះខ្លាំង ឬចង្កេះមានទំហំធំជាងធម្មតាខ្លាំង អាចជាសញ្ញាញឹកញាប់មួយនៃជំងឺទាក់ទងនឹងរបៀបរស់នៅ ដែលអាចនឹងបង្កជាជំងឺធ្ងន់ធ្ងរជាច្រើនបានដូចជា ការប្រឈមកាន់តែខ្លាំងនឹងជំងឺ ៖
– ជំងឺសរសៃឈាមបេះដូង
ទំហំចង្កេះអាចផ្ទុកនូវហេតុផលនាំឲ្យបេះដូងមានបញ្ហាបាន ហើយក៏ដើរតួនាទីជាកត្តា ប្រឈមនឹងជំងឺសរសៃឈាមបេះដូង ជាពិសេសមនុស្សវ័យកណ្តាល និងស្ត្រីវ័យចំណាស់ តែម្តង។ ការប្រឈមនេះនឹងកើនឡើងកាលណាស្ត្រីឈានដល់រាំងរដូវ។
– ជំងឺទឹកនោមផ្អែម
ទំហំចង្កេះកាន់តែធំ អាចនាំឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី២ ជាពិសេសអ្នកដែលមាន ទម្ងន់ធម្មតា ឬស្គម។ ថ្វីបើការប្រឈមនេះមានខ្ពស់លើស្ត្រីក៏ដោយ តែបុរសក៏អាចប្រឈម មុខដូចគ្នាដែរ បើសិនជាពួកគេជក់បារី និងញ៉ាំគ្រឿងស្រវឹងបន្ថែមទៀត។
– មហារីក
អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ និងកម្រិត BMI ខ្ពស់ គឺប្រឈមខ្លាំងនឹង មហារីកថ្លើម។ កាលណាទំហំចង្កេះរីកធំលើសពីធម្មតា ៥សង់ទីម៉ែត្រ ការប្រឈមនឹងជំងឺ មហារីកថ្លើមកើនដល់ ៨ភាគរយ។
– បញ្ហាលើការរួមភេទ
កាលណាក្បាលពោះធំពេក វាពិតជារំខានដល់ជីវិតផ្លូវភេទបាន ជាពិសេសអាចនាំឲ្យថយ ចុះសកម្មភាពផ្លូវភេទលើស្ត្រីក្រោយរ៉ាំងរដូវ។