សុខភាព និងប្រេងអូលីវ


ប្រេងអូលីវ គឺជាប្រេង ដែលផ្តល់អត្ថប្រយោជន៏ មហាសាលដល់សុខភាព សម្រាប់អ្នកទទួលទាន។ ប្រេងអូលីវ គឺជាប្រភេទប្រេង ដែលបានមកពី ការគាបផ្លែអូលីវ មិនលើសពី ២៤ម៉ោង ក្រោយពេលបេះពីចំការ ដើម្បីរក្សានូវរសជាតិ និងគុណប្រយោជន៌ ពីធម្មជាតិរបស់វា។
ប្រេងអូលីវជួយឲ្យមានអាយុវែង 

តើអ្វីខ្លះ ដែលអ្នកប្រើប្រាស់ ប្រេងអូលីវ តែងយល់ច្រឡំ?
ប្រេងអូលីវ ៤ ប្រភេទទទួលបានអត្ថប្រយោជន៏ សមស្រប ៖
1. ប្រេងអូលីវ អិចស្រ្តាវើជីន (Extra Virgin Olive Oil) គឺជាប្រេង ដែលល្អបំផុតលំដាប់ទី      ១ គាបចេញពីផ្លៃអូលីវសុទ្ធសាធ គ្មានលាយសារធាតុផ្សំអ្វីទាំងអស់។
2. ប្រេងអូលីវ វើជីន (Virgin Olive Oil) ជាប្រេងដែលល្អ​លំដាប់ទី ២ គាបចេញពី ផ្លៃអូលីវ     សុទ្ធសាធ ជាលើកទី ២ និងគ្មានលាយ សារធាតុផ្សំអ្វីទាំងអស់ ដូចប្រេងអូលីវ ដែលគាប      លើកទី ១ (Extra Virgin Olive Oil) ដែរ។
    ប្រេងអូលីវទាំងពីរនេះ (Extra Virgin Olive Oil     ​​​​​​​​​និង Virgin Olive Oil)    មានអត្ថ   ​​​​   ប្រយោជន៏ប្រហាក់ប្រហែលគ្នា  ​ដោយអាចយកមកញ៉ាំស្រស់ៗ មួយ      ​​​​​ឬពីរស្លាបព្រា      បាយ ជារៀងរាល់ថ្ងៃ ។ យើងអាចយកមក      ស្រោចៗបានលើសាឡាដិ៍ ជ្រលក់នំបុ័ង         ប្រឡាក់សាច់សម្រាប់អាំង  ចៀន  និងប្រើសម្រាប់  ចំអិនអាហារផ្សេង។
 3. ប្រេងអូលីវសុទ្ធ (Pure Olive Oil)    ទោះបីជាវាមានឈ្មោះថា ប្រេងអូលីវសុទ្ធ (Pure      Olive Oil) ប៉ុន្តែវាមិនសុទ្ធដូចឈ្មោះនោះទេ ពីព្រោះវាចម្រាញ់ចេញពីសារធាតុផ្សំ ដោយ     មានលាយ ជាមួយប្រេងប្រភេទ Virgin Olive Oil ឬ Extra Virgin Olive Oil បញ្ចូល       គ្នា។ យើងអាចយកប្រេងនេះ មកចំអិនអាហារ ក៏ប៉ុន្តែអត្ថប្រយោជន៏ សម្រាប់សុខភាព គឺ     មានកំរិតទាបជាង ប្រភេទ Extra Virgin     និង Virgin Olive Oil   និងមិនគួរពិសារវា     ដោយស្រស់ៗនោះទេ។
4. ប្រេងអូលីវប៉ូម៉ាស (Pomace Olive Oil) ជាប្រេងដែលឈរក្នុងលំដាប់ទាបជាងគេ ក្នុង     អំបូប្រេងអូលីវ    ដោយសារវាចំរាញ់ចេញ ពីកំទិចកាកផ្លែអូលីវ លាយជាមួយ​ប្រេងអូលីវ      អិចស្រ្តាវើជីន (Extra Virgin Olive Oil) ក្នុងកំរិតត្រឹម ៥%-១៥%  ឬពេលខ្លះគេលាយ     ជាមួយប្រេងសណ្តែក  ឬប្រេងកាណូឡា CANOLA   រហូតដល់ ៧៥%-៩៥% ។ ប្រេង      ប្រភេទនេះ  គេនិយមប្រើសម្រាប់បំពង ចៀន ឆា ឬសម្រាប់ម៉ាស្សាតែប៉ុណ្ណោះ                    ដោយសារវាមានតម្លៃថោក។ យើងមិនអាចពិសារប្រេងប៉ូម៉ាស ដោយស្រស់ៗ ឬ                ស្រូបលើសាឡាដិ៍នោះទេ។