រុក្ខជាតិព្រៃមួយប្រភេទនេះ ចាប់ផ្តើមដុះលូតលាស់ក្រោយភ្លើងឆេះព្រៃ និងពេលរដូវវស្សាចាប់ផ្តើមធ្លាក់ភ្លៀងដំបូង តាមព្រៃព្រិច ព្រៃរបោះ ក្នុងខេត្តសម្បូរព្រៃឈើ ដូចជា ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ ឧឧត្តរមានជ័យជាដើម។
ទំពាំងព្រិច អាចយកធ្វើជាម្ហូប មានដូចជា ធ្វើអន្លក់ (ទឹកគ្រឿង) ចុចប្រហុកជាមួយម្ជូរក្រសាំង ស្ងោរទំពាំង ឆា សម្លប្រហើរ សម្លខ្ទិះដូង ខជើងជ្រូក ធ្វើជ្រក់ទំពាំងព្រិច។ល។