1. អ្នកអាចយកចេកកិនឲ្យម៉ត់ ហើយលាយជាមួយទឹកដោះគោ រួចយកមកលាបលើមុខអ្នកដោយទុកចំនួន២០នាទី ទើបលាងទឹកចេញ។ ក្រោយពេលដែលអ្នកប្រើរួច មុខអ្នកនឹងប្រែជាម៉ត់រលោង ហើយភ្លឺខ្លាំង។
2. អ្នកអាចយកពងមាន់ផ្នែកស លាយជាមួយទឹកឃ្មុំ រួចយកមកលាបលើមុខអ្នក ដោយអាចធ្វើឲ្យមុខអ្នកមិនសូវមានស្នាមជ្រួញ លេចឡើងមកទេ។
3. អ្នកអាចយកស្រូវសាលី លាយជាមួយទឹកដោះគោជូរ រួចលាយជាមួយនឹងទឹកប៉េងប៉ោះ (ប៉េងប៉ោះស្រស់យកកិនទឹក) ហើយយកមកលាបលើមុខដោយទុកចំនួន២០នាទី ទើបលាងចេញ។ រូបមន្តមួយនេះ អាចជួយស្រោចស្រង់ស្បែកខ្មៅបណ្តាល់មកពីកម្តៅថ្ងៃ ឲ្យប្រែជាសវិញ ហើយភ្លឺ។
4. អ្នកក៏អាចចិតដំឡូងបារាំងជាបន្ទះៗ រួចយកមកបិតលើមុខអ្នក នោះមុខអ្នកនឹងមិនសូវមានស្នាមអ៊ុចខ្មៅ ថែមទាំងបំបាត់ស្នាមលើមុខបានទៀត។
5. អ្នកអាចពិសាទឹកឃ្មុំបាន ព្រោះវាអាចជួយធ្វើឲ្យស្បែកអ្នកទន់ ម៉ត់ ព្រមទាំងកាត់បន្ថយស្នាមជ្រួញ លើផ្ទៃមុខអ្នកបានទៀត។
6. អ្នកអាចយកទឹកកកត្រដុសថ្នមៗលើមុខអ្នកបាន ព្រោះវាអាចជួយផ្ចិតរន្ធញើស ថែមទាំងអាចធ្វើឲ្យឈាមដើរស្រួលទៀតផង។
បញ្ជាក់ : រូបមន្តទាំងនេះ សម្រាប់អ្នកដែលមានស្បែកឆាប់ប្រតិកម្ម មិនគួរប្រើដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ស្បែកមុខអ្នកបាន។