បន្ទាប់ពីតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា រយៈពេល២យប់ និង៣ថ្ងៃ សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានដង្ហែអមដោយផែនរថយន្តចំនួន១២ផែន ចេញពីភូមិគ្រឹះ លេខ៤១ មហាវិថីសម្តេចព្រះសុរាម្រិត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង ៧និង១៨នាទី ព្រឹក ថ្ងៃ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ឆ្ពោះទៅកាន់ទីបញ្ចុះនៅស្រុកកំណើត ភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ក្បូនរថយន្តដង្ហែសពបានធ្វើដំណើរដល់ទីចុងក្រោយវេលាម៉ោងប្រមាណ១រសៀល ដែលជាទីឋានប្រកបដោយភាពស្ងប់ស្ងាត់លើទឹកដីស្រុកកំណើតរបស់អ្នកឧកញ៉ា ដោយឆ្លងកាត់មូលដ្ឋានដែលជាទឹកដីអនុស្សាវរីយ៍ជាច្រើនរាប់មិនអស់ចាប់តាំងពីពេលប្រសូត្រ កុមារភាព យុវវ័យ ។
ពិធីបញ្ចុះតាមគន្លងប្រពៃណីសាសនា បានប្រារព្វនៅវេលាម៉ោង១៥ និង៣៣នាទីរសៀលថ្ងៃ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០។