ភេសជ្ជៈមួយចំនួនដែលមានប្រសិទ្ធភាពដោះស្រាយបញ្ហារាក ៖
១. តែខ្ញី មិនត្រឹមតែជួយដោះស្រាយបញ្ហាពិបាករំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែភេសជ្ជៈនេះ ក៏ល្អសម្រាប់បំបាត់អាការរាក បានយ៉ាងប្រសើរផងដែរ។ ការទទួលទានតែខ្ញី ១ ពែងអាច បន្ថយអាការឈឺចុករមួលក្នុងពោះ ដែលជាធម្មតាកើតអមមកជាមួយការរាក។
២. ទឹកខ្មេះផ្លែប៉ោម បរិមាណនៃអាស៊ីតស្រាលនៃទឹកខ្មេះផ្លែប៉ោម អាចជួយកម្ចាត់បាក់តេរី ដែលបង្កបញ្ហារាក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម១ស្លាបព្រាកាហ្វេ ក្នុងទឹក ១កែវ រួចទទួលទានឱ្យបានពី ១ ទៅ ២ដងក្នុងមួយថ្ងៃរហូតដល់ជាសះស្បើយ។
៣. ទឹក ការទទួលទានទឹក គឺចាំបាច់ណាស់ ពិសេសនៅពេលអ្នកកំពុងជួបប្រទះបញ្ហារាក ដើម្បីបំពេញជាតិទឹកដែលបាត់បង់ឡើងវិញ។
៤. តែជីអង្កាម ភេសជ្ជៈនេះមានប្រសិទ្ធភាពសម្រួលសាច់ដុំបំពង់អាហារ។ នេះហើយជា មូលហេតុដែលវាអាចបំបាត់អាការរាក និងឈឺរមួលក្នុងពោះឆាប់រហ័ស។