លទ្ធផលថ្ងៃដំបូងក្នុងការរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក



ជាលទ្ធផលថ្ងៃដំបូង ពលរដ្ឋចូលរួម គោរពច្បាប់ច្រើន ប៉ុន្តែអ្នកល្មើសក៏មានច្រើនដែរ: ភ្នំពេញ៖ គិតមកត្រឹមម៉ោង ១៩:៣០នាទីយប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ដែលជាថ្ងៃដំបូងនៃការ អនុវត្តច្បាប់ចរាចរណ៍ថ្មីសង្កេតឃើញថា ប្រជាពលរដ្ឋចូលរួមគោរពច្បាប់ ច្រើន ប៉ុន្តែស្របពេលជាមួយគ្នានេះ អ្នកល្មើសក៏មានច្រើន ដែរ។ នេះបើតាមការផ្សព្វផ្សាយ របស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ។ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បង្ហាញទៀតថា ក្នុងនោះ អ្នកបេីកបរជាច្រេីន បានចូលរួមគោរពភ្លេីងសញ្ញា ស្លាកសញ្ញា គំនូសចរាចរណ៍ និងពាក់មួកសុវត្ថិភាព ប៉ុន្តែក៏នៅតែមានអ្នកបេីកបរមួយចំនួន នៅតែល្មេីសច្បាប់ចរាចរណ៍ និងមិនពាក់មួកសុវត្ថិភាព ។ ដូច្នេះដេីម្បីការពារអាយុជីវិតអ្នក និងអ្នកដ៏ទៃ ក៏ដូចជាចំណេញពេលវេលា និងចំណេញថវិកា ពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ពេល ទោះថ្ងៃ ឬយប់ គឺគ្រប់ពេលដែលអ្នកបេីកបរ ។ សូមបញ្ជាក់ថា ក្នុង១ថ្ងៃនេះ សមត្ថកិច្ចបានឃាត់ម៉ូតូចំនួន១,១៧៤ គ្រឿង ។ក្នុងនោះ អត់មួកចំនួន ១,០៨១ គ្រឿង , អត់កញ្ចក់ចំនួន ១៦ គ្រឿង , អត់លេខចំនួន ១៣ គ្រឿង […]