នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ គណៈសង្ឃនាយក ព្រះមេគណខេត្តតាកែវ (ព្រះវិន័យសំវរ កែវ សាវ៉ន ព្រះរាជាគណៈថ្នាក់ចត្វា ព្រះមង្គលទិព្វលោករង្សី ) តាមលិខិតរបស់សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានកោះនិមន្តភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ចូលមកដោះស្រាយនៅសាលាគណខេត្តតាកែវ អំពីបញ្ហាទាក់ទងជាមួយស្ត្រីភេទតាមប្រព័ន្ធបណ្តាញសង្គមក្នុងលក្ខណៈប្រាសចាកធម៌វិន័យ។
ជាលទ្ធផល ភិក្ខុ ឡុង ចន្ថា បានសម្រេចធ្វើកិច្ចសន្យាលាចាកសិក្ខាបទ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។