LITERATURE_ដើមកំណើតនៃពាក្យOK


ពាក្យ អូខេ OK ត្រូវបានប្រើប្រាស់យ៉ាងទំលំទូលាយ មិនថាប្រទេសណា មនុស្សវ័យណានោះទេ គឺសុទ្ធតែអាចយល់ និងប្រើប្រាស់ពាក្យនេះយ៉ាងងាយស្រួលយល់ ។
កាសែតអាមេរិក Boston Morning Post បានបោះពុម្ពផ្សាយអក្សរកាត់ “O.K.” ជាលើកដំបូងនៅថ្ងៃទី២៣ ខែមិនា ឆ្នាំ១៨៣៩ ។ ជនជាតិអាមេរិកភាគច្រើននាពេលនោះ ទទួលស្គាល់ន័យរបស់ថា ជាអក្សរកាត់មកពីពាក្យគ្រាមភាសា “oll korrect” ដែលចេញពីពាក្យត្រឹមត្រូវតាមក្បួននោះគឺ All Correct។ នៅពេលនោះ OK ក៏បានក្លាយទៅជាពាក្យប្រើប្រាស់ប្រចាំថ្ងៃក្នុងការនិយាយរបស់ជនជាតិអាមេរិក។
អំឡុងចុងទសវត្សរ៍ឆ្នាំ១៨៣០ ការប្រើប្រាស់ពាក្យOK វាបានក្លាយជាការចូលចិត្តនិយាយ ក្នុងចំណោមរង្វង់យុវជន និងក្មេងៗដែលមានការអប់រំ ប៉ុន្តែតាមបែបសរសេរខុសពាក្យដោយចេតនា ។ បន្ទាប់មក ការសរសេរអក្សរទាំងនោះ ក៏បានកែប្រែទៅជាពាក្យគ្រាមភាសាប្រើប្រាស់ប្រចាំថ្ងៃទៅវិញ ក្នុងនោះមាន  ដូចជា “KY” សម្រាប់ពាក្យ“No use”  ឬ “know yuse”  “KG” សម្រាប់ “No go”  ឬ “Know go”) និង “OW” សម្រាប់ all right  ឬ “oll wright” ជាដើមផង ។ ប៉ុន្តែពាក្យថា OK បានក្លាយទៅជាពាក្យពេញនិយមបំផុត ទាំងនៅអាមេរិក  និងនៅលើពិភពលោក មកដល់សម័យបច្ចុប្បន្ន។

EDC APP