TELEPHONE_មិត្តហ្វូនដាក់ដំណើរការ ជាផ្លូវការនូវកញ្ចប់ Bundle SIM_Internet Wi-Fi



កាន់តែអស្ចារ្យ! មិត្តហ្វូនដាក់ដំណើរការ ជាផ្លូវការនូវកញ្ចប់ Bundle SIM អត្ថប្រយោជន៍ថ្មី សំរាប់អតិថិជន Internet Wi-Fi: ភ្នំពេញ៖ ដោយមើលឃើញពីតំរូវការ ចាំបាច់របស់អតិថិជន និងដើម្បីជាភាពងាយស្រួលសន្សំសំចៃ ក្នុងជីវភាពប្រចាំថ្ងៃរបស់អតិថិជន ដែលកំពុងប្រើប្រាស់សេវា Internet Wi-Fi របស់ខ្លួន មិត្តហ្វូនបានសំរេចដាក់ ដំណើរការជាផ្លូវការ នូវកញ្ចប់សេវាបន្ថែមថ្មីមួយទៀតនោះគឺ កញ្ចប់ Bundle SIM សំរាប់អតិថិជនដែលកំពុងប្រើប្រាស់សេវា Internet Wi-Fi របស់មិត្តហ្វូនទូទាំងប្រទេស មានន័យថាទាំងអតិថិជនចាស់ និងអតិថិជនថ្មីសុទ្ធតែអាចមកទទួល យកបាននូវកញ្ចប់សេវាបន្ថែមថ្មីនេះ ដោយឥតគិតថ្លៃពីក្រុមហ៊ុនមិត្តហ្វូន ដោយគ្រាន់តែភ្ជាប់មក ជាមួយនូវលេខគណនេយ្យ Internet Wi-Fi តែប៉ុណ្ណោះ។ កញ្ចប់សេវា Bundle SIM ផ្តល់អត្ថប្រយោជន៍ជាពិសេស ដល់អតិថិជនដែលកំពុងប្រើប្រាស់សេវា Internet Wi-Fi របស់មិត្តហ្វូនទាំងអស់ដូចជា ថែមជូនលេខស្អាតចំនួន២លេខ, ថែមជូនការខលទូរស័ព្ទរកគ្នា ដោយឥតគិតថ្លៃ ២៤ម៉ោង លើ ២៤ម៉ោង ចំនួន២ខ្សែលេខ, ថែមជូន DATA អ៊ីនធឺណិតទូរស័ព្ទដៃ 4GB ជារៀងរាល់ខែ ។ បន្ថែមពីលើនេះអតិថិជន ក៏អាចស្នើរបន្ថែមនូវសមាជិក រហូតដល់៥ខ្សែលេខ សំរាប់ខលរកគ្នាឥតគិតថ្លៃ២៤ម៉ោង លើ ២៤ម៉ោង […]