LEADER_NORODOM SIHANOUK / មហាវិថីមួយខ្សែដាក់ព្រះនាម



មហាវិថីមួយខ្សែ នៅប្រទេសបង់ក្លាដេស ដែលដាក់ព្រះនាម ព្រះបរមរតនកោដ្ឋ ត្រូវបានសម្ពោធជាផ្លូវការ: ភ្នំពេញ ៖ វិថីឈ្មោះ«Park Road» ដែលស្ថិតនៅតំបន់ការទូត Baridhara ក្នុងក្រុង ដាក្កា ប្រទេសបង់ក្លាដែស ត្រូវបានប្តូរទៅជា «King Norodom Sihanouk Road» ហើយសម្ពោធ ជាផ្លូវការ កាលពីថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ សូមរំលឹកថា កម្ពុជា និងបង់ក្លាដេស បានភ្ជាប់ទំនាក់ទំនងគ្នានៅឆ្នាំ១៩៧៣ ។ ជាទំនាក់ទំនងដែលបង្កើតឡើងដោយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ អតីតប្រមុខរដ្ឋកម្ពុជា និងអតីតប្រធានាធិបតីបង់ក្លាដេស លោក សេក្ខ មូជីបួរ រ៉ាម៉ាន់។ ចំណែកប្រទេសកម្ពុជា ក៏បានសម្រេចដាក់ឈ្មោះ លោក Bangabandhu SHEIKH MUJIB បិតាជាតិ របស់បង់ក្លាដេស លើវិថីមួយខ្សែ នៅរាជធានីភ្នំពេញផងដែរ ៕

EDC APP