ស្ពានថ្មើរជើងខាងលិច ផ្សារដើមគរ សម្រេចលទ្ធផល ៨៥% ហើយគ្រោងបញ្ចប់ មុនថ្ងៃ៨ មីនា: ភ្នំពេញ៖ ស្ពានថ្មើរជើង ចំណុចខាងលិចផ្សារដើមគរដែល មានបណ្ដោយប្រវែង ២៧ម៉ែត និងទទឹងប្រវែង ៣ម៉ែត្រ ត្រូវបាន សម្រុកសាងសង់ទាំងយប់ ទាំងថ្ងៃបានតម្លើងតួស្ពាន រួចរាល់ នាយប់១៩កុម្ភៈនេះ ដោយសម្រេចបាន ៨៥%ហើយ ដោយតាមផែនការ នឹងសម្រេចឲ្យបានរួចរាល់ នៅមុនថ្ងៃទី៨ ខែមីនា ខាងមុខ ។ កាលពីរាត្រី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ២០និង០០នាទីយប់ ដល់ម៉ោង ៦និង០០ព្រឹកថ្ងៃ២០ កុម្ភៈ ក្រុមការងារសាងសង់ បានស្ទូចតម្លើងគ្រោងដែក តួស្ពានរួចរាល់ ។ លោក ម៉េត មាសភក្តី បញ្ជាក់ថា ដើម្បីធានាបានសុវត្ថិភាព ចំពោះអ្នកដំណើរ ដោយការដ្ឋាន បានបិទចរាចរឆ្លងកាត់ ក្នុងរយៈពេលតម្លើង តម្រូវឲ្យប្រជាពលរដ្ឋ ពង្វាងចរាចរ នៅទីតាំងការដ្ឋាន ជាពិសេសជាការកាត់បន្ថយ ការកកស្ទះចរាចរ ខណៈថ្ងៃតំបន់នេះ ជាតំបន់មមាញឹកខ្លាំង ។ ស្ពានអាកាសថ្មើរជើងនេះ ស្ថិតនៅក្បែរផ្សារដើមគរ ឈាងខាងលិច ប្រសព្វរវាងមហាវិថី ម៉ៅសេទុង […]