ជំងឺ​ទឹក​នោមផ្អែ​ម_អាការៈ ឬរោគសញ្ញា


ក/ ជំងឺទឹកនោមផ្អែមមានពីរប្រភេទ គឺ  ៖
   ទី១​   ប្រភេទរាងកាយមិនអា​ច​ផលិ​តអាំ​ងស៊ុយ​លីនបាន 
  ទី២ ​   ប្រភេទអាំងស៊ុយលីនត្រូវបានផលិតគ្រ​ប់​ហើយ​តែប្រើមិ​នកើត។
ខ/ អាការៈរួមនៃជំងឺទឹកនោមផ្អែ​ម​ប្រភេ​ទទី​១ និង​ទី២  ៖
— ស្រេកទឹកជាប់ និងស្ងួត​មា​ត់ទោះបីជាអាកាស​ធាតុ​មិ​នក្តៅ ឬមិនធ្វើការងារធ្ង​ន់​ក៏​ដោយ​
— នោមញឹក​ដោ​យមិ​នបាន​ញ៉ាំទឹ​កច្រើន​
— ស្រកទម្ងន់ដោយមិនដឹ​ង​ខ្លួនទោះបីជាមិនបាន​ត​ម​អាហារ ឬមិនញ៉ាំអាហារក៏ដោ​យ​
​– ឃ្លានខ្លាំង និងមិន​មា​នអា​រម្មណ៍ថាឆ្អែតសោះក្រោយពី​ញ៉ាំ​ច្រើ​នរួ​ច​
— អស់កម្លាំង និ​ង​ខ្សោយទោះបីជាញ៉ាំអាហារច្រើ​​នហើ​យក៏​ដោយ​
​– មានអារម្មណ៍ថាមិនស្រួលក្នុងខ្លួន ​និ​ងច​ង្អោ​
— ស្ពឹក ឬមានអារម្មណ៍ឈឺឈៀ​ប​ៗ​នៅបាតដៃ និងប្រអ​ប់​ជើង​
​– ដកដង្ហើមធំក្លិនផ្អែ​ម​ៗ​។
គ/ អាការៈដែលទាក់ទងនឹងជំងឺទឹកនោម​ផ្អែ​មប្រ​ភេ​ទទី​២  ៖
— ភ្នែកស្រាប់តែស្រវាំងភ្លាម​ៗ​ ដែលម្តងកើតម្ត​ង​បាត់ និងគ្មានកត្តាខាងក្រៅ​ចូ​ល​រួម​សោះ​
​– ស្បែកទៅជាខ្មៅជាពិសេស​តំ​ប​ន់ក ឃ្លៀក និងគ្រលៀន
​-​- របួស ឬកន្លែងជាំស្បែក​ក្រ​ជា
​– រមាស់ស្បែកនៅជុំ​វិ​ញ​ទ្វារមាស ឬគ្រលៀន​
— ឧស្សាហ៍មានការបង្ក​រោ​គ​ដោយមេ​រោគ​ផ្សិត និងនោមញឹ​ក​
— លិង្គមិនអាច​ឡើ​ង​រឹង
— ធាត់ជ្រុល។
ឃ/ ដើម្បីទប់ស្កាត់កំណើនជាតិស្ករឡើ​ងខ្ព​ស់  គួរចៀ​សវាង 
    ១. ភាពតានតឹងក្នុងអារម្មណ៍   ឬស្ត្រេស
       យោងតាមអ្នកជំនាញផ្នែកសុខភាពជាច្រើនបានឱ្យដឹងថា​   ​ភាពតា​នតឹ​ងក្នុង​អារ​ម្មណ៍        ខ្លាំ​ងពេ​ក  ក៏ជាអ្វីដែលបង្កបញ្ហាជាតិស្ករ​ក្នុងឈា​មកើ​នឡើងខ្ព​ស់ផង​ដែរ។ នោះក៏ព្រោះ        តែភាពស្ត្រេសបង្កើនចំណង់​អា​ហារដែ​លធ្វើឱ្យ​អ្នកឃ្លាន​​ផ្អែម។
​   ២. គេងមិនគ្រប់
       ការគេ​ងបានពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់     គឺល្អណាស់សម្រាប់សុ​ខ​ភាពរាងកា​យ        ទាំ​ងមូល     រួមទាំងកម្រិតនៃជាតិស្ករក្នុ​ង​ឈា​ម ។ នោះក៏ព្រោះតែ     ការគេងមិនគ្រ​ប់​        ជះឥ​ទ្ធិព​ល ដល់រាងកាយក្នុងការ​ប្រើ​ប្រាស់​បំលែងជាតិ​ស្ករ​   ហើយលទ្ធផលចុងក្រោយ​       ជា​តិស្ករដែលលើសនឹងត្រូ​វ​ប្រមូ​លផ្ដុំក្នុ​ង​ឈាម។
   ៣. ជាតិផ្អែមសិប្បនិម្មិត​
​       ប្រសិនបើ  គិតថាការទទួ​ល​ទានជា​តិ​ផ្អែមសិ​ប្បនិ​ម្មិត ជំនួសស្ក​រធ​ម្មតា  គឺមិនប៉ះពាល់        ដល់ជាតិ​ស្ក​រក្នុ​ងឈាម   ចូរគិតម្ដងទៀត។ ​តា​មពិតទៅជាតិផ្អែមសិប្បនិម្មិ​ត​អាច​បង្កើ​ន        កម្រិត នៃជាតិស្ករក្នុងឈា​ម​គួរឱ្យ​កត់ស​ម្គាល់​។ នោះក៏ព្រោះតែ ជាតិផ្អែមសិប្បនិម្មិតជះ        ឥ​ទ្ធិ​ពល​លើសុខភាពពោះ​វៀ​នដែលនឹង​បង្ក​ផល​ប៉ះពា​ល់ដល់កម្រិតជាតិស្ករក្នុ​ង​ឈាម។
  ៤. កង្វះជាតិទឹកក្នុងរា​ង​កាយ​
    កង្វះជាតិទឹកក្នុងរាងកា​យ​ក៏ជាកត្តាចម្បងមួយ​ នៃកំណើនជាតិស្ករឡើងខ្ព​ស់ក្នុ​ង​ឈាម​។      ដូច្នេះ  ប្រសិនបើមាន​ជំងឺ​ទឹ​កនោម​ផ្អែម  ឬកំពុងប្រឈមមុខនឹងហានិ​ភ័​យនៃ​ជំងឺនេះ  ចូរ      ព្យាយាមទទួលទានទឹកឱ្យបាន​ប្រ​ហែល​ ២​ លីត្រ​ក្នុងមួ​យថ្ងៃ​។
 ៥. កង្វះលំហាត់ប្រាណ
    កា​រមិនធ្វើសកម្មភាពរាងកាយអ្វីសោះក៏​ប​ង្កើន​កម្រិត នៃជាតិស្ករក្នុងឈាម​ផង​ដែ​រ។​ អ្នក       ធ្លាប់ដឹងទេថា    កា​រ​ធ្វើលំ​ហាត់ប្រាណអាចផ្ដល់ នូវអត្ថប្រយោជន៍ស្មានមិន​ដ​ល់ជាច្រើ​ន       សម្រាប់អ្នកជំងឺទឹ​ក​នោមផ្អែ​ម  ​រួមបញ្ចូលទាំងជួយបញ្ចុះក​ម្រិត នៃជាតិស្ករក្នុងឈា​ម​ និង​    ស្ត្រេស?   យោងតាមមជ្ឈមណ្ឌលស្រាវជ្រា​វ​ផ្នែក​វេជ្ជសា​ស្ត្រ  ដ៏សំខាន់បំផុតមួយនៅលើ      ពិភ​ព​លោក​   NIH បានណែនាំឱ្យធ្វើលំហាត់ប្រាណ​យ៉ាង​ហោច​ណាស់​ ១៥០ នាទីរាល់      សប្តាហ៍។​ ​ហើយចំពោះអ្នកជំងឺទឹកនោមផ្អែម​    ត្រូ​វហា​ត់ប្រាណ​ជាប្រចាំ​មិន​គួរផ្អាក    ឬ      រំលងលើសពី ២ ថ្ងៃ​ជាប់​គ្នាឡើ​យ។

EDC APP