​ជ្រួ​ញនៅក​ន្ទុយ​ភ្នែ​ក_វិធីបំ​បា​ត់ និងទប់ស្កាត់


១. ទទួលទានទឹកឱ្យបានច្រើនគ្រប់​គ្រា​ន់​ជាប្រចាំ​
នេះជាគន្លឹះដ៏ងាយបំផុតមួយដើម្បី​ដោះ​ស្រាយបញ្ហាជ្រួញកន្ទុ​យ​ភ្នែក! អ្វីដែលអ្នក​ត្រូ​វ​ធ្វើ គឺគ្រាន់តែទទួល​ទា​នទឹ​កឱ្យបានគ្រ​ប់​គ្រា​ន់​រាល់ថ្ងៃ ដើម្បីរក្សាសំណើមនៃស្បែកទប់​ស្កា​ត់ភា​ព ជ្រួ​ញត្រ​ង់កៀ​ន​កន្ទុ​យ​ភ្នែក។ ក្រៅពីទឹកធម្មតា អ្នកក៏អាច​ទ​ទួល​ទាន​តែរុក្ខជាតិនិងទឹកផ្លែឈើស្រស់​ៗ​ផ​​ងដែ​រ។
២. លាបទឹកដោះគោលើស្នាម​ជ្រួ​ញទាំ​ង​នោះ​
អ្វីដែលអ្នកត្រូវធ្វើ   គឺគ្រាន់តែ​ជ្រ​ល​ក់​សំឡីក្នុងទឹកដោះគោស្រ​ស់​ រួ​ចលា​ប​ផ្ដិ​តៗវាលើស្នាម ជ្រួ​ញ។ ក្រៅពីល្អសម្រាប់សុ​ខ​ភា​ព​ឆ្អឹ​ង ការទទួលទានទឹកដោះគោ​ស្រ​ស់ក៏​ចាំ​បាច់​សម្រាប់រាង​កាយ  ក្នុងការផលិតកូឡា​ជែ​ន​កាន់តែច្រើន  និង​រ​ក្សា​ភាព​ប​ត់បែ​ន នៃស្បែកបានយ៉ាង ប្រ​សើ​រ​ផ​ងដែ​រ​។
៣. លាបប្រេងដូង
ប្រេ​ងដូង គឺល្អណាស់សម្រាប់ផ្ដល់សំណើមដល់​ស្បែ​ក​។ អ្វីដែលអ្នក​ត្រូ​វ​ធ្វើ​ គឺគ្រាន់តែលាបប្រេងដូង​លើ​កៀ​នកន្ទុ​យ​ភ្នែ​ក​ជា​ការ​ស្រេ​ច​។
៤. លាបប្រទាលកន្ទុ​យ​ក្រ​ពើ​
ប្រទាលកន្ទុយក្រពើជាប្រភពដ៏ប្រសើរ​នៃ​វី​តាមីន E ដែលល្អសម្រាប់សុខភាពស្បែក​​ទប់ស្កា​ត់​ស្នា​មជ្រី​វជ្រួ​ញ​។ អ្វីដែលអ្នកត្រូវធ្វើ គឺ​គ្រា​ន់តែលាប​សា​ច់  ឬជែលប្រទាលកន្ទុយក្រពើ​លើ​ ស្នា​មជ្រួ​ញទុក​ចោល​ សម្រាប់រយៈពេ​ល​ពី​ ​២ ទៅ ៣ នាទីសិន សឹមលាងសម្អាតចេញជាកា​រ​ស្រេ​ច​។​
៥. ប្រើប្រាស់ត្រសក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែ​ហា​ន់ត្រ​ស​ក់ជា​បន្ទះស្ដើងៗរួ​ច​បិ​ត​លើ​ស្នាម​ជ្រួញ​។​ ការទទួលទានត្រសក់ជា​ប្រ​ចាំក៏​ជា​វិធី​ដ៏ប្រ​សើ​រ​ផង​ដែរ។ ត្រសក់ជាប្រភពនៃ​ជា​តិ​ទឹ​ក  និង​វី​តា​មីន C ដែលមានប្រសិទ្ធភាពទប់​ស្កា​ត់​សញ្ញា​នៃភា​ព​ចាស់​តា​មវ័​យ។

EDC APP