ឈ្មោះផ្លូវការ​របស់វីរុ​សកូរ៉ូ​ណា​

ភ្នាក់ងារសុខភាពរបស់អង្គកា​រ​សហ​ប្រ​​ជាជាតិ កាលពីថ្ងៃអង្គារម្សិលមិញនេះ បា​នប្រកាសថាដាក់ឈ្មោះផ្លូវការ​ឲ្យ​វីរុ​សកូរ៉ូ​ណា​ថា “COVID-19” និងបានបញ្ជាក់ថា​ ​វីរុសនោះវាធ្វើឲ្យមានការគំរាម​កំ​ហែ​ងយ៉ា​ងខ្លាំ​ង​ដល់​ពិ​ភពលោក ប៉ុន្តែនៅមានឱកាសទប់​ស្កា​ត់​​វា។

ឥឡូវនេះ យើងមានឈ្មោះ​ស​ម្រាប់ជំងឺ​នោះហើ​យ ឈ្មោះវាគឺ COVID-19″។ នេះជាការបញ្ជាក់​រ​ប​ស់​លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាព​ពិ​ភ​ពលោក (WHO) ប្រាប់អ្នកសារព័ត៌មា​នក្នុ​ងទីក្រុ​ងហ្សឺ​ណែ​វ​។​
លោកបញ្ជាក់លម្អិតថា “CO” តំណាងឲ្យ (C​orona), “VI” តំណាងឲ្យ “Virus” ខណៈដែល “D” តំណាងឲ្យ “Disease” ចំណែក “19” គឺជាឆ្នាំរបស់វា ខណៈដែលវាបានផ្ទុះឡើង និង​ត្រូវបា​នគេ​ដឹង​នៅ​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ ២០១៩។
សូមបញ្ជាក់ថា ដំបូងឡើយ ​អង្គការសុខភាពពិភព​លោ​ក បានដាក់ឈ្មោះបណ្តោះអាសន្ន​ឲ្យវីរុ​សនោះ​ថា ជំងឺផ្លូវដង្ហើមធ្ង​ន់​ធ្ង​រ (2019-nCoV acute respiratory disease) ហើយគណៈកម្មការសុខភាព​ជា​តិ​ចិន នៅសប្តាហ៍នេះ បាននិយាយថា ខ្លួនបា​ន​ហៅវី​រុស​នោះបណ្តោះ​អាស​ន្ន​ថាជំ​ងឺ​រ​លាកសួ​ត​ប្រ​ភេទថ្មី (novel coronavirus pneumonia ឬ NCP)។

EDC APP