ROAD_ស្ថាបនាផ្លូវបេតុងអមសងខាងផ្លូវរថភ្លើង


រដ្ឋបាល រាជធានីភ្នំពេញ នឹងបើកការដ្ឋាន ស្ថាបនាផ្លូវ ប្រវែងជាង១០គីឡូម៉ែត្រ អមសងខាងផ្លូវ រថភ្លើងចាប់ពីផ្លូវ ២៨៩ រហូតដល់វិថីវិមាន ឈ្នះឈ្នះ: ភ្នំពេញ៖ ដើម្បីសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ បានធ្វើដំណើរ ជាពិសេសកាត់បន្ថយ ការកកស្ទះចរាចរណ៍ នៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងបើកការដ្ឋាន ស្ថាបនាផ្លូវបេតុងអារមេ អមសងខាងផ្លូវរថភ្លើង ចាប់ពីផ្លូវ ២៨៩ រហូតដល់ វិថីវិមានឈ្នះឈ្នះ ដែលមានប្រវែង ប្រមាណជាង ១០ គីឡូម៉ែត្រ ដោយមានទទឹង៧ម៉ែត្រ សងខាងផ្លូវ ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញបាន បញ្ជាក់កាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ថា គម្រោង នៃការស្ថាបនាផ្លូវ អមសងខាងផ្លូវ រថភ្លើងខាងលើនេះ នឹងធ្វើឡើង ដោយមានទទឹង ៧ម៉ែត្រ ដោយទុកចំណែកផ្លូវរថភ្លើងទទឹង ១២ម៉ែត្រ នៅចំកណ្តាល ដោយនឹង ចំណាយថវិកា ប្រមាណ ជាជាង៣០លានដុល្លារ អាមេរិក បូករួមទាំងការដាក់លូ អមសងខាងផ្លូវ ការធ្វើចិញ្ចើមផ្លូវ ការបំពាក់បង្គោលភ្លើងអគ្គិសនី រួមជាមួយនឹងការចាក់ដី បំពេញបន្ថែមផងដែរ។ លោកបានបញ្ជាក់ថា ក្នុងចំនួនទឹកប្រាក់ខាងលើនេះ […]