Hope and Hope and always Hope
To share the news each other over the world for improve each knowledge.
HOME
ANIMAL
CUSTOM & TRADIC
ENTERTAINMENT
HEALTH
LANDSCAPE
LAW
PERSON
SCIENCE & TECH
របបអាហារដែលអាចសម្រកទម្ងន់ ឬក្បាលពោះ
១. តែខ្ញី
ប្រសិនបើអ្នកកំពុងព្យាយាមសម្រកខ្លាញ់ក្បាលពោះ ចូរបន្ថែមតែខ្ញីក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ខ្ញី ជាភ្នាក់ងារ thermogenic មានប្រសិទ្ធភាពបង្កើនការរំលាយអាហារ និងដុតរំលាយជាតិខ្លាញ់បានយ៉ាងប្រសើរ តាមរយៈការបង្កើនសីតុណ្ហភាពក្នុងរាងកាយ។ ដូច្នេះប្រសិនបើអ្នកចង់ស្រកខ្លាញ់ក្បាលពោះបានឆាប់ កុំភ្លេចទទួលទានតែខ្ញីរាល់ថ្ងៃ។
២. ទឹកត្រជាក់
ការទទួលទានទឹកកក ឬទឹកត្រជាក់អាចពន្លឿនដំណើរការដុតរំលាយអាហារក្នុងរាងកាយ ជួយកម្ចាត់កាឡូរីបានកាន់តែច្រើន។ អ្នកអាចទទួលទានទឹកត្រជាក់ ២ ពែងក្នុងមួយថ្ងៃ។
៣. ទឹកដូង
ទឹកដូង មានផ្ទុកបរិមាណជាតិខ្លាញ់ទាបបំផុត ដូច្នេះទើបវាជាជម្រើសនៃភេសជ្ជៈដ៏ប្រសើរសម្រាប់អ្នកចង់ស្រកទម្ងន់។ វាក៏ជួយកាត់បន្ថយចំណង់អាហារ បង្កើនការដុតរំលាយអាហារក្នុងរាងកាយ និងធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរផងដែរ។
៤. ទឹកក្រូចឆ្មារ
ការទទួលទានទឹកក្រូចឆ្មារក្ដៅឧណ្ហៗនៅពេលពោះទទេរ គឺជាវិធីដ៏ងាយ ហើយប្រសើរបំផុតមួយជួយកម្ចាត់ខ្លាញ់ក្បាលពោះ ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់ក្រូចឆ្មារមួយចំនួន ចូលក្នុងទឹកក្ដៅឧណ្ហៗមួយកែវ រួចបន្ថែមអំបិលបន្តិច។ បន្តការទទួលទានរាល់ព្រឹកដើម្បីបង្កើនការដុតរំលាយអាហារ ក៏ដូចជាជាតិខ្លាញ់មិនល្អក្នុងរាងកាយ។
៥. តែបៃតង និងតែខ្មៅ
ជាប្រភពដ៏ប្រសើរនៃវីតាមីន A, B, B5, D, C, E, H និង K ព្រមទាំងម៉ង់កាណែស និងជាតិរ៉ែដទៃទៀត រួមបញ្ចូលទាំង chromium, ជាតិស័ង្កសី និងសេលេញ៉ូម ព្រមជាមួយ សារធាតុប្រឆាំង
អុកស៊ីតកម្មដែលជួយដុតបំផ្លាញជាតិខ្លាញ់ និងកាឡូរីបានឆាប់។ ការទទួលទានតែបៃតង ឬតែខ្មៅ ៥ ពែងក្នុងមួយថ្ងៃអាចជួយឲ្យអ្នកស្រកទម្ងន់បានច្រើនជាង ធម្មតាទ្វេដង។
៦. ទឹកឪឡឹក
មានផ្ទុកជាតិកាឡូរីទាប ប៉ុន្តែជាតិទឹកខ្ពស់ដែលជួយអោយអ្នកឆាប់ឆ្អែត ឬឆ្អែតបានយូរ។ ឪឡឹក ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ arginine មានប្រសិទ្ធភាពកាត់បន្ថយជាតិខ្លាញ់រាងកាយ ខណៈពេល
ជួយបង្កើនម៉ាសនៃសាច់ដុំគ្មានខ្លាញ់ផងដែរ។ ទោះជាយ៉ាងណាត្រូវប្រាកដថាអ្នកមិនថែមស្ករក្នុងភេសជ្ជៈនេះ។
Newer Post
Older Post
Home
ORDINARY_ENG KIMLY / អេង គឹមលី
FISH_ឧបករណ៍នេសាទ
ចាន់
FISH_ត្រីក្រាញ់
KP_TBONG KHMUM ត្បូងឃ្មុំ
ខេត្តត្បូងឃុំ បានបង្កើតឡើងតាមព្រះរាជក្រឹត្យ នស/រកត/១២១៣/១៤៤៥ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ហើយចេញប្រកាសនៅដើមខែមករ...