ចំនួនជាសះស្បើយពីជំងឺកូរ៉ូណាវីរុស_៣២៨នាក់


អ្នកជំងឺដែលជា សះស្បើយ ពីជំងឺកូរ៉ូណាវីរុស កើនឡើងដល់ ៣២៨នាក់: ប៉េកាំង៖ អាជ្ញាធរសុខាភិបាលចិន បានប្រកាសនៅថ្ងៃអាទិត្យថា អ្នកជំងឺសរុបចំនួន ៣២៨ នាក់ដែលឆ្លងវីរុសកូរ៉ូណាវីរុស ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយកាលពីល្ងាចថ្ងៃសៅរ៍។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការសុខភាពជាតិចិន (NHC) បាននិយាយនៅក្នុងរបាយការណ៍ ប្រចាំថ្ងៃរបស់ខ្លួនថា កាលពីថ្ងៃសៅរ៍មនុស្ស ៨៥ នាក់បានដើរចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយ ក្នុងនោះ មាន៤៩ នាក់នៅខេត្តហ៊ូប៉ី ។ យ៉ាងណាក៏ដោយ នៅល្ងាចថ្ងៃសៅរ៍មនុស្សសរុបចំនួន ៣០៤ នាក់បានស្លាប់ដោយសារជំងឺនេះ ហើយ ១៤,៣៨០ នាក់ បានឆ្លងវីរុសថ្មីត្រូវបានគេរាយការណ៍នៅក្នុងតំបន់ចំនួន ៣១ ក្នុងខេត្ដ និងអង្គភាពផលិតកម្មនិងសំណង់ ស៊ីនជាំងនៅក្នុងប្រទេសចិន៕ ប្រែសម្រួលៈ ណៃ តុលា