SKIN ស្បែក



ការថែទាំ     និងរក្សាការពារស្បែក ៖
លាងសម្អាតផ្ទៃមុខ
   នេះគឺជាវិធីសំខាន់ណាស់ សម្រាប់ថែក្សាស្បែកមុខ។  អ្នកគួរជ្រើសរើសហ្វូមលាងមុខណា
   ឲ្យត្រូវជាមួយនឹងប្រភេទស្បែករបស់អ្នក។ជាក់ស្តែងការលុបលាងមុខដោយហ្វូមអាចជួយ
   កម្ចាត់ជាតិខ្លាញ់នៅលើផ្ទៃមុខ   ដែលអាចជួយឲ្យស្បែកមានសភាពស្រស់ថ្លា       និងទន់
   រលោង។ អ្នកគួរលុបលាងមុខឲ្យបាន២ដងក្នុងមួយថ្ងៃ  នៅពេលព្រឹក    និងមុនពេលចូល
   គេង។
ប្រើប្រាស់ផលិតផលបន្តឹងស្បែកមុខ 
   ការបន្តឹងស្បែកមុខ ក៏ជាផ្នែកមួយសំខាន់ផងដែរ ក្នុងការថែរក្សាស្បែក ។ បន្ទាប់ពីអ្នកបាន
   សម្អាតមុខរួចរាល់ហើយ   អ្នកគួរប្រើប្រាស់ផលិតផលផ្តល់សំណើម  និងជួយបន្តឹងស្បែក
   មុខផងដែរ ជៀសវាងស្នាមជ្រីវជ្រួញមានការកើតឡើងកាន់តែច្រើនឡើងៗ។
ផ្តល់សំណើមដល់ស្បែក 
   ស្បែកត្រូវការសំណើមខ្លាំង។  នៅពេលអ្នកមានអារម្មណ៍ថា   ស្បែកស្ងួត    អ្នកគួរផ្តល់សំ
   ណើមដល់ស្បែក  ដោយជ្រើសរើសយកក្រែមលាបស្បែកណា     ដែលអាចផ្តល់សំណើម
   ដល់ស្បែកបានល្អ    និងត្រូវជាមួយនឹងប្រភេទស្បែករបស់អ្នក។ 
ខាត់ស្បែក
   ស្បែកស្ងួត   និងឆាប់ចាស់  បានកើតឡើង   ដោយការមិនជម្រុះកោសិកាចាស់ៗចោល។
   ហេតុដូច្នេះហើយ  អ្នកគួរព្យាយាមថែរក្សាស្បែករបស់អ្នកដោយការខាត់ស្បែក ជាមួយនឹង
​​   ស្រូវសាលី  ឬក្រូច    ដើម្បីធ្វើការជម្រុះកោសិកាស្បែកចាស់ចោល   និងបណ្តុះកោសិកាថ្មី
   មកវិញ ដោយអាចជួយឲ្យស្បែកភ្លឺ    ស្រស់ថ្លា     និងបំបាត់ភាពជ្រីវជ្រួញផងដែរ។  ជាក់
   ស្តែង   អ្នកគួរធ្វើការខាត់ស្បែកយ៉ាងហោចណាស់ឲ្យបានម្តងក្នុងមួយសប្តាហ៍     នោះជា
   ការប្រសើរ។ 
ការការពារស្បែក 
   ចូរចងចាំថា ការពារប្រសើរជាងព្យាបាល។ កម្តៅព្រះអាទិត្យអាចធ្វើឲ្យស្បែកឆាប់ជ្រីវជ្រួញ
   ទាំងមិនដឹងខ្លួន។ ហេតុដូច្នេះហើយ  អ្នកគួរប្រើប្រាស់ក្រែមការពារកម្តៅថ្ងៃជាប្រចាំ ខណៈ
   ពេលដែលត្រូវចេញទៅខាងក្រៅផ្ទះ។
ការម៉ាស្សាមុខ
   ការម៉ាស្សាមុខពិតជាសំខាន់ណាស់ សម្រាប់ស្ត្រីដែលមានវ័យច្រើន   ដោយវាអាចជួយឲ្យ
   ស្បែកមានសភាពតឹង   ស្រស់ថ្លា   និងការពារការកកើត នៃស្នាមជ្រីវជ្រួញផងដែរ។ 
បិទម៉ាសមុខ 
   ប្រសិនបើ   អ្នកមិនចេះម៉ាស្សាមុខ  ឬគ្មានពេលទៅម៉ាស្សានៅខាងក្រៅនោះទេ អ្នកក៏អាច
   ថែរក្សាផ្ទៃមុខ ដោយការបិទម៉ាសមុខបានដែរ​     ព្រោះវាអាចជួយឲ្យស្បែកមានសភាពតឹង
   ស្រស់ថ្លា   និងការពារការកកើត នៃស្នាមជ្រីវជ្រួញ    និងមើលទៅក្មេងជាងវ័យ។
ប្រើប្រាស់ផលិតផលការពារស្នាមជ្រីវជ្រួញ
   អ្នកគួរជ្រើសរើសផលិតផលណាដែលត្រូវនឹងស្បែកមុខរបស់អ្នក  ដើម្បីបំបាត់  និងការពារ
   ស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខ។ នៅក្នុងនោះ     អ្នកក៏អាចជ្រើសរើសប្រភេទផលិតផលណា
   ដែលមានសារជាតិខូឡាចេន     វីតាមីន A    និងវីតាមីន E     ព្រមទាំងសារធាតុធម្មជាតិ
   ដទៃទៀត។
របបអាហារ
   ​​​អ្នកគួរបង្កើនការទទួលទានបន្លែ    និងផ្លែឈើឲ្យបានច្រើន។ មិនត្រឹមតែប៉ុណ្ណោះ    អ្នកគួរ
   ទទួលទានទឹកយ៉ាងហោចណាស់ឲ្យបាន ៦ ទៅ ៨ កែវ ក្នុងមួយថ្ងៃ        ដើម្បីកាត់បន្ថយ
   អាការស្បែកស្ងួត។

EDC APP