ORDINARY_លៀម ប៊ុនរឿន


លៀម ប៊ុនរឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត ពោធិ៍សាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួននៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩  នៅភោជនីយដ្ឋានមហាលាប ក្រុងពោធិ៍សាត់ វេលាម៉ោងប្រមាណ ៩.៣៥នាទីព្រឹក   រួមជាមួយអនុប្រធានមន្ទីរទទួលការងារសំណង់ឈ្មោះ ជាង វុទ្ធី  និង មន្ត្រីសុរិយោដីខេត្តទទួលបន្ទុកច្រកឈ្មោះ តែ ប៊ុនថេង   នៅក្នុងមន្ទីរ
ការឃាត់ខ្លួននេះ ពាក់ព័ន្ធនឹងករណីទារលុយចំនួន១០ម៉ឺនដុល្លា ជាថ្នូរចេញ​ច្បាប់​សាងសង់ ។
លោក លិ សុខា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ​ព្រៃ​ស ម​១​ជា​បណ្តោះអាសន្ន  កាល​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩​ កន្លងទៅ​។

លោក លៀម ប៊ុនរឿន ប្រធានមន្ទីរ
អតីត​ប្រធាន​មន្ទីរ​រៀបចំដែន​ដី​​​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដី ខេត្ត​ពោធិ៍សាត់​ លោក លៀម ប៊ុនរឿន ត្រូវ​​តុលាការ​​​កាត់​​ទោស​​ដាក់​ព​ន្ធនា​គារ​ ៨​ឆ្នាំ​ និង​រឹបអូស​ទ្រព្យស​ម្ប​ត្តិ​​ផ​ង​ដែរ ដោយសារតែពាក់ព័ន្ធនឹងការ​ប្រ​ព្រឹ​ត្តអំពើ​​ពុក​​រលួយ​ ។
សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ បានសម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ លៀម ប៊ុន​រឿន អតីត​ប្រធាន​មន្ទីរ​រៀបចំដែន​ដី​​​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ខេត្តពោធិ៍សាត់ ដាក់ពន្ធនាគារ​រយៈពេល​៨​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​លាន​រៀល​បង់​ចូល​ថវិការដ្ឋ ក្រោម​ការចោទប្រកាន់​ពីបទ​សម្អាត​ប្រាក់  បទ​រំលោភ​អំណាច  និង​បទ​វិ​តិ​ក្រម​   ព្រមទាំងរឹបអូស​ទ្រព្យសម្បត្តិ​មួយចំនួន​ទុកជា​ទ្រព្យសម្បត្តិ​រដ្ឋ​ ៖
១. អចលនវត្ថុ ដី​ផ្ទះ មាន​ទីតាំង​ស្ថិតនៅ​បុរី​ប៉េង​ហួត ប៉ុស្តិ៍​វិទ្យុ​ស្ទឹងមានជ័យ នៅ​រាជធានី​              ភ្នំពេញ​។​
២.​ អចលនវត្ថុ ដី​ផ្ទះ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ដូង​ជ្រុំ ខេត្តពោធិ៍សាត់ ។
៣.​ អចលនវត្ថុ ដី​ផ្ទះ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្ពានថ្ម ខេត្តពោធិ៍សាត់ ។​
៤. ​រថយន្ត​ ម៉ាក Lexus 570 ពណ៌​មាស ស៊េរី​ឆ្នាំ​២០១០ មួយគ្រឿង​។​
៥. ​រថយន្ត​ម៉ាក KIA Morning ពណ៌​ស សេរី​ឆ្នាំ​២០១២ មួយគ្រឿង និង
៦. ​ទ្រព្យសម្បត្តិ​មួយចំនួនទៀត​។​
ចៅក្រម​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​លោក យូ អ៊ុត​ដា​រ៉ា និង​តំណាង​មហាអយ្យការ​លោក ជុំ សំបាន នៅ​ព្រឹក​ថ្ងៃទី​២៨​ ខែតុលា​ ឆ្នាំ​២០២០​ បានសម្រេច​បើកសវនាការ​ប្រកាស​សាលដីកា​លើ​បណ្ដឹង​ប្តឹង​សារទុក្ខរបស់​ជនជាប់ចោទ​ឈ្មោះ លៀម ប៊ុន​រឿន ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ អតីត​ប្រធាន​មន្ទីរ​រៀបចំដែន​ដី​​​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី ខេត្តពោធិ៍សាត់ ដែល​ជាប់ចោទ​ពីបទ​សម្អាត​ប្រាក់  បទ​រំលោភ​អំណាច  និង​បទ​វិ​តិ​ក្រម​។
​ការសម្រេច​នេះ​ធ្វើឡើង​នៅ​ចំពោះមុខ​ជន​ត្រូវ​ចោទ ក្រោយពី​បើកសវនាការ​សាកសួរ​ដេញ ដោលជនជាប់ចោទ​ចប់​សព្វគ្រប់​រួចមក​ ដោយកំណត់​តម្កល់សាលដីកា​ ថ្ងៃទី​២១​ ខែតុលា ​ឆ្នាំ​២០២០​កន្លងមក​។​
លោក លៀម ប៊ុនរឿន     ធ្លាប់ទទួលតំណែងជា​ ៖
             – ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់
                កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦។
            – ប្រធានមន្ទីរមុខងារសាធារណៈ ខេត្តពោធិ៍សាត់   ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ 
            អនុប្រធានមន្ទីររៀបចំដែនដី  នគរូបនីយកម្ម  សំណង់  និងសុរិយោដី   ខេត្តឧត្តរ
               មានជ័យ       មុនថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤
 

លោក ជាង វុទ្ធី អនុប្រធានមន្ទី

លោក តែ ប៊ុនថេង មន្ត្រីសុរិយោដីខេត្ត



EDC APP