ជំងឺទឹកនោមផ្អែម

មូលហេតុ ដែលបណ្ដាលឲ្យកើតជំងឺទឹកនោមផ្អែម ៖
     – ទទួលទានអាហារមិនទៀងពេលវេលា     គឺទទួលទានតាមចិត្តនឹកឃើញ  មិនធ្វើតាម
        ទម្លាប់របបអាហារត្រឹមត្រូវ   គឺបីពេលក្នុងមួយថ្ងៃ។
     – ទទួលទានប្រូតេអ៊ីនច្រើនពេក    មានន័យថាទទួលទានសាច់ក្រៅពីសាច់ត្រី  និងបន្លែ
        ច្រើនពេកជាប្រចាំថ្ងៃ។ 
     – មិនទទួលទានអាហារពេលព្រឹក     អាចបណ្ដាលឲ្យរាងកាយធ្វើការមិនបានល្អ     ការ
        សម្រួលជាតិស្ករក្នុងឈាមពុំមានស្ថេរភាព។   ការរង់ចាំរហូតដល់អាហារថ្ងៃត្រង់តែម្តង
        នោះវាពិតជាធ្វើឲ្យអាំងស៊ុយលីនធ្វើការមិនបានល្អ       នឹងកើតជំងឺទឹកនោមផ្អែមបាន
        យ៉ាងស្រួល។  
     – របៀបរបបនៃការទទួលទានដំណេក        របបនៃការទទួលទានដំណេកមិនទៀងទាត់
        ងាយកើតជំងឺទឹកនោមផ្អែម។ 
     – កង្វះលំហាត់ប្រាណ     ការឡើងទម្ងន់គឺជាបញ្ហាដ៏ធំមួយរបស់ជំងឺទឹកនោមផ្អែម   និង
        ជំងឺបេះដូង។ អ្នកដែលធាត់ច្រើនជាង១០គីឡូក្រាមក្នុងមួយឆ្នាំ    អាចប្រឈមនឹងជំងឺ
        ទឹកនោមផ្អែមរហូតដល់ ៥០ភាគរយ។ ដូច្នេះ       ដើម្បីកាត់បន្ថយការឡើងទម្ងន់បាន
        គួរតែចំណាយពេលវេលាហាត់ប្រាណឲ្យបានច្រើន    ដូចជា ការរត់  ដើរ  ឬជិះកង់។  
     – ស្រ្តេស     កម្រិតជាតិស្ករអាចនឹងកើនឡើងបើសិនជារាងកាយស្ថិតក្នុងស្ថានភាពតាន
        តឹងពេក។

EDC APP