ការទល់លាមក

ប្រការដែលត្រូវអនុវត្ត ពេលទល់លាមក
     – កុំទទួលទានអាហារឆ្អិនស្រាប់
     – កុំទទួលទាកាហ្វេ  ឬតែច្រើនពេក    ពីព្រោះវានឹងធ្វើឲ្យកាន់តែខ្សោះជាតិទឹក
     – គួរតែកាត់បន្ថយការបរិភោគទឹកដោះគោ  ពីព្រោះវានឹងធ្វើឲ្យអាការៈនេះកាន់តែធ្ងន់ធ្ងរ
     – ជាតិស្រា គឺហាមដាច់ខាត ពីព្រោះវានឹងធ្វើឲ្យលាមកកាន់តែរឹង   ហើយពិបាកបញ្ចេញ
        មកក្រៅ 
     – កុំបរិភោគអាហារបំប៉ន ដែលមានជាតិដែក   ឬកាល់ស្យូម  
     – ថ្នាំបំបាត់ការឈឺចាប់មួយចំនួន  ក៏អាចធ្វើឲ្យអាការៈនេះកាន់តែធ្ងន់ធ្ងរផងដែរ     ដូច្នេះ
        ចូរប្រឹក្សាយោបល់ជាមួយនឹងគ្រូពេទ្យ
     – កុំសម្ងំស្ងៀមច្រើនពេក មានន័យថា គួរតែដើរ   ឬបញ្ចេញសកម្មភាពឲ្យបានច្រើន។