LIVER ​ថ្លើម


ជំងឺរលាកថ្លើមប្រភេទ B   និងបញ្ហាប្រឈម ៖
ជំងឺរលាកថ្លើមប្រភេទ B   គឺជាការបង្ករោគនៅក្នុងថ្លើមដ៏ធ្ងន់ធ្ងរមួយ ដែលបណ្តាលមកពី វីរុសរលាកថ្លើមប្រភេទ B ។ សម្រាប់មនុស្សមួយចំនួន ការបង្ករោគនៃជំងឺរលាកថ្លើមប្រភេទ B នេះ អាចកា្លយជាភាពរ៉ាំរ៉ៃ ដែលឈានឲ្យថ្លើមចុះខ្សោយ មានជំងឺមហារីក ឬទៅជាក្រិន។ 
ភាគច្រើននៃមនុស្សវ័យជំទង់ ដែលបានឆ្លងជំងឺថ្លើមប្រភេទនេះ គឺហាក់នឹងអាចជាសះ ស្បើយបានទាំងស្រុង បើទោះជាសញ្ញា និងរោគសញ្ញារបស់ពួកគេមានសភាពធ្ងន់ធ្ងរក៏ ដោយ។ តែចំពោះទារក និងកុមារតូចៗ គឺហាក់នឹងមានការវិវត្តទៅជាការចម្លងរោគ នៃជំងឺ រលាកថ្លើមប្រភេទ B រ៉ាំរ៉ៃ។ បើទោះជាការព្យាបាលសម្រាប់ជំងឺនេះនៅមិនទាន់មាននៅឡើយ តែការចាក់វ៉ាក់សាំង គឺអាចបង្ការជំងឺនេះបាន។ ការមានផ្ទុកជំងឺរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃ គឺ អាចនាំឲ្យអ្នកជំងឺប្រឈមនឹងផលលំបាកក្នុងកម្រិតធ្ងន់ធ្ងរជាច្រើន មានដូចជា ៖  
          – ក្រិនថ្លើម  ការចម្លងជំងឺរលាកថ្លើមប្រភេទ B អាចបណ្តាលឲ្យមានការរលាក ដែល
             ធ្វើឲ្យថ្លើមមានស្នាមសំលាក       រីករាលដាលកាន់តែធំ ដែលវានឹងនាំឲ្យថ្លើមក្រិន
             បាន។ ហើយស្នាមសំលាកទាំងនេះ  អាចធ្វើឲ្យសមត្ថភាពរបស់ថ្លើមក្នុងការធ្វើការ
             មានសភាពចុះខ្សោយ។ 
          – ជំងឺមហារីកថ្លើម        អ្នកដែលមានការចម្លងរោគនៃជំងឺរលាកថ្លើមប្រភេទ B រុំារ៉ៃ 
             គឺអាចមានការបង្កើនគ្រោះថ្នាក់ប្រឈមនឹងជំងឺមហារីកថ្លើម។ 
          – មុខងារថ្លើមចុះខ្សោយ   ការចុះខ្សោយរបស់មុខងារថ្លើមស្រួចស្រាវ គឺជាស្ថានភាព 
             ដែលមុខងារសំខាន់របស់ថ្លើមត្រូវបានបញ្ឈប់។  នៅពេលដែលបញ្ហានេះកើតមាន
             ឡើង  ការវះកាត់ផ្លាស់ប្តូរថ្លើម គឺជាវិធីព្យាបាលដ៏ចាំបាច់មួយក្នុងការបន្តអាយុជីវិត
             របស់អ្នកជំងឺ។
          – មានការបង្ករោគនូវជំងឺរលាកថ្លើមប្រភេទ D         អ្នកដែលមានការបង្ករោគនៃជំងឺ
             រលាកថ្លើមប្រភេទ B រុំារ៉ៃ    គឺក៏ហាក់នឹងងាយរងគ្រោះទៅនឹងការឆ្លងនូវជំងឺរលាក
             ថ្លើមប្រភេទវីរុសផ្សេងទៀត    គឺជំងឺរលាកថ្លើមប្រភេទ D ។ មិនអាចមានការចម្លង
             ជំងឺរលាកថ្លើមប្រភេទនេះ        លុះត្រាតែបានឆ្លងជំងឺរលាកថ្លើមប្រភេទ B  រួចទៅ
             ហើយ ។ ការមានផ្ទុកជំងឺរលាកថ្លើមទាំងពីរប្រភេទនេះក្នុងពេលតែមួយ  គឺវាហាក់
             នឹងបង្កើនឱកាសឲ្យថ្លើមអ្នកវិវត្តមាននូវផលលំបាកបាន ។ 
          – មានបញ្ហាចំពោះតម្រងនោម      ការឆ្លងជំងឺរលាកថ្លើមប្រភេទ B អាចបណ្តាលឲ្យ
             មានបញ្ហាចំពោះតម្រងនោម ដែលនៅទីបញ្ចប់វានឹងធ្វើឲ្យតម្រងនោមចុះខ្សោយ។ 
             ចំពោះកុមារ គឺហាក់នឹងអាចជាសះស្បើយពីបញ្ហាតម្រងនោមនេះបានជាងមនុស្ស
             ពេញវ័យ។ 
 ​
វិធីថែទាំ  និងការពារ​ថ្លើម​ឲ្យមាន​សុខ​ភាពល្អ​ 
​​         – ទទួលទានទឹក​ក្តៅ​ឧណ្ឌៗ​ដែលមាន​បរិមាណ​ចំនួន​២៥០​មី​លី​លីត្រ​នៅក្រោយ​ពេល
            ក្រោក​ពីដំណេក​។ វា​នឹង​ជួយ​សម្អាត​ជាតិពុល​​ក្នុង​ថ្លើម​។​ 
         – ក្រោយ​ពេលទទួលទានទឹក​រួច   គួរតែ​ទៅ​បត់ជើងធំ​ភ្លាម ទើប​វា​អាច​ជម្រះ​ជាតិពុល​
            ដែលមាន​ក្នុង​ថ្លើម​ចេញមក​តាម​លាមក​អស់​។​
  ​​​​​​​       – ចុងក្រោយ គួរតែ​ទទួលទានអាហារ​ពេលព្រឹក​ជាដាច់ខាត   ព្រោះ​បើ​មិនទទួលទាន
            វា​នឹងអាច​ប៉ះពាល់​ដល់​ថ្លើម​
         – លំហាត់ប្រាណបង្វិលមួយកំណាត់ខ្លួនខាងលើឆ្វេងស្នាំ     អាចជាលំហាត់ប្រាណដ៏              ល្អមួយដែលអាចពង្រឹងដល់របត់ឈាមរត់      និងអុកស៊ីសែនទៅផ្គត់ផ្គង់ថ្លើមបាន។              វិធីហាត់ប្រាណមួយនេះ    រាងកាយនឹងទទួលបានថាមពល និងជីវជាតិដោយផ្ទាល់             តែម្តង។ ចូរអង្គុយលើកម្រាលទន់ៗ ផ្ទៃដែលរាប់ស្មើ  ជើងប៉េនភ្នែន   ហើយធ្វើខ្នងឲ្យ             ត្រង់   ចូរប្រើដៃខាងស្តាំទប់ជង្គង់ខាងឆ្វេង    ដាក់ដៃឆ្វេងលើកម្រាលនៅខាងក្រោយ             ខ្នងនៅពេលងាក់មកខាងឆ្វេង   ចូរទប់ជំហរនេះឲ្យជាប់រយៈពេល ៣០វិនាទី   បន្ទាប់             មកត្រឡប់ទៅធ្វើម្ខាងទៀត។ ចូរធ្វើបែបនេះ ៥ដងសម្រាប់ម្ខាងៗ។
        – បន្ថយ​គ្រឿង​ស្រវឹង​     ក្នុងករណី​ដែល​អ្នកមាន​ជំងឺថ្លើម​មួយចំនួន​ក្នុង​ខ្លួន​រួចហើយ អ្នក​           គួរតែ​លុបបំបាត់​គ្រឿង​ស្រវឹង​ឲ្យ​ដាច់​ទាំងស្រុង​តែម្តង​។


អាហារ​ជួយ​ធ្វើ​ឲ្យ​ថ្លើម​មាន​សុខភាព​ល្អ ៖
        – ក្រូចឆ្មារ​    ក្រូចថ្លុង​    ផ្លែ​បឺ​រ​   ផ្លែ​ប៉ោម​
        – ខ្ទឹមស​   រមៀត   
        – គ្រាប់​វាល់​ណឺ​ត (Walnut)      សណ្ដែក​
        – កាហ្វេ    តែបៃតង                    
        – មើម​ឆៃថាវ​ក្រហម     បន្លែ​បៃតង​    ប្រូ​ខូ​លី  ឬ​ផ្កា​ខាត់ណា​ខៀវ​

EDC APP