ឪពុក ឈ្មោះ ទៀ តិក មុខរបរ ធ្វើស្រែ និងកាប់អុសលក់ ម្ដាយ ឈ្មោះ នូ ផេងចិន្ដា ។
មានបងប្អូនប្រាំនាក់។
អាយុបាន១១ឆ្នាំ ឪពុកបានទទួលមរណភាព ក៏ក្លាយជាអ្នកស៊ីឈ្នួលបេះស្លាឲ្យអ្នកភូមិ
និងរកត្រី ដើម្បីផ្គត់ផ្គង់គ្រួសារ។
ឆ្នាំ១៩៥៧ ម្ដាយបញ្ជូនឲ្យទៅនៅវត្ត។
ឆ្នាំ១៩៦១ ទាក់ទងជាមួយចលនាតស៊ូក្នុងព្រៃ អាជ្ញាធរបានចាប់ខ្លួនយកទៅឃុំ។
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៦៥ គេដោះលែង ប៉ុន្តែនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៦៥
ពេលរសៀលភ្លៀងធ្លាក់ ក្រុមជីវពល៥នាក់ និងនគរបាល២នាក់ បានមកចាប់ម្ដងទៀត
នៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង រួមជាមួយមនុស្សម្នាក់ទៀត ឈ្មោះ តា កៅ យកទៅបាញ់សម្លាប់ នៅជើងភ្នំកោះអណ្តែត តែចៃដន្យមិនស្លាប់ បានរត់
និងលាក់ខ្លួនរស់នៅក្នុងព្រៃកោងកាង និងចូលរួមក្នុងចលនាតស៊ូ។ ចាប់ពីពេលនោះ
មនុស្សជាច្រើនក្នុងភូមិ និងក្រុមអ្នកតស៊ូ បានហៅឈ្មោះជា ទៀ បាញ់ ជាប់រហូតមក។
បានរៀបអាពាហ៍ពិពាហ៍ជាមួយឈ្មោះ តៅ តឿន នៅភូមិគីរីវង្ស នាថ្ងៃទី០៤ ខែមេសា
ឆ្នាំ១៩៧៥ ក្រោមការប្រកាសជាផ្លូវការពីលោក សាយ ភូថង ដែលត្រូវជាឪពុកមា។
មានកូនប្រុសពីរនាក់ គឺ ទៀ ស្យាម និងទៀ សីហា។
ឆ្នាំ១៩៧៩ ប្រធានយោធាខេត្ត កោះកុង
ខែកក្កដា ឆ្នាំ១៩៧៩ ប្រធានស្នងការហ្វឹកហ្វឺន នៃអគ្គសេនាធិការក្រសួងការពារជាតិ
ឆ្នាំ១៩៧៩-ឆ្នាំ១៩៨០ អនុប្រធានអគ្គសេនាធិការទទួលបន្ទុកវិទ្យុទាក់ទងអាកាសចរ
ឆ្នាំ១៩៨០-ឆ្នាំ១៩៨២ អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ ទទួលបន្ទុកវិទ្យុទាក់ទងអាកាសចរ
បច្ចេកទេស ហិរញ្ញវត្ថុ និងទំនាក់ទំនងអន្តរជាតិយោធា
ឆ្នាំ១៩៨២-ឆ្នាំ១៩៨៤ រដ្ឋមន្រ្តីក្រសួងគមនាគមន៍ ដឹកជញ្ជូន និងប្រៃសណីយ៍
ឆ្នាំ១៩៨៤-ឆ្នាំ១៩៨៧ អនុរដ្ឋមន្រ្តីក្រុមប្រឹក្សារដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងគមនាគមន៍
ដឹកជញ្ជូន និងប្រៃសណីយ៍
ឆ្នាំ១៩៨៧-ឆ្នាំ១៩៨៨ អនុរដ្ឋមន្រ្តីក្រុមប្រឹក្សារដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ
ឆ្នាំ១៩៨៨-ឆ្នាំ១៩៩៣ សមាជិករដ្ឋសភា អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងរដ្ឋាភិបាល
បណ្ដោះអាសន្ន និងជាសហរដ្ឋមន្រ្តីក្រសួងការពារជាតិ
ឆ្នាំ១៩៩៣-ឆ្នាំ១៩៩៤ សហរដ្ឋមន្រ្តីក្រសួងការពារជាតិ
ឆ្នាំ១៩៩៤-ឆ្នាំ១៩៩៥ សហអគ្គមេបញ្ជាការរង និងជាសហរដ្ឋមន្រ្តីក្រសួងការពារជាតិ
ឆ្នាំ១៩៩៥-ឆ្នាំ១៩៩៨ ទេសរដ្ឋមន្រ្តី និងជាសហរដ្ឋមន្រ្តីក្រសួងការពារជាតិ
ឆ្នាំ១៩៩៨-ឆ្នាំ២០០០ នាយឧត្ដមសេនីយ៍ ផ្កាយមាសបួន ទេសរដ្ឋមន្រ្តី និងជាសហ
រដ្ឋមន្រ្តីក្រសួងការពារជាតិ
ឆ្នាំ២០០០-ឆ្នាំ២០០៤ ឧបនាយករដ្ឋមន្រ្តី និងជាសហរដ្ឋមន្រ្តីក្រសួងការពារជាតិ
២២ មិនា ឆ្នាំ២០០៦ មកដល់សព្វថ្ងៃ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ
២៩ កក្កដា ឆ្នាំ២០១៧ ទទួលគោរមងារ សម្ដេចពិជ័័យសេនា