ORDINARY_SAO SOKHA សៅ សុខា


លោក សៅ សុខា មានឪពុកឈ្មោះ សៅ សាំង និងម្ដាយឈ្មោះ គង់ សុវណ្ណ គាត់ ទាំងពីរនាក់បានស្លាប់ក្នុងរបបប៉ុលពត ​ ហើយលោកមានបងប្អូន៥នាក់ ​ប្រុស៣នាក់ ស្រី២នាក់ លោកគឺជាកូនច្បង ក្នុងគ្រួសារ ប៉ុន្តែអកុសលប្អូនស្រីរបស់លោកបានស្លាប់ ដោយសារជំងឺនៅឆ្នាំ១៩៧២ ដោយឡែកប្អូន៣នាក់ផ្សេងទៀត ក៏ត្រូវប៉ុលពតសម្លាប់ ចោលផងដែរ។ 
ជីវិត លោក សៅ សុខា ក្នុងគ្រួសារ​ហាក់បន្សល់នៅភាពឯកោ ប៉ុន្តែការងារ​របស់លោក មិនឯកោឡើយ។ 
លោក សៅ សុខា កើតនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៦១ រស់​នៅក្នុងភូមិស្វាយកោង ឃុំស្វាយរំពេ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានប្រពន្ធឈ្មោះ ស្រី ហ៊ាញ និងមាន កូន២នាក់ ប្រុស១ ស្រី១។ 

លោក សៅ សុខា បានចូលបម្រើកងទ័ពនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៧៨ ជានារសា មេបញ្ជាការអង្គភាព៥៧៨។ 
នៅក្នុងឆ្នាំ១៩៧៨រហូតដល់១៩៧៩ លោក សៅ សុខា ក៏បាន ទទួលមុខងារជាប្រធាន កងអនុសេនាតូច វរសេនាលេខ១០ លុះឆ្នាំ១៩៧៩ដល់១៩៨០ លោកក្លាយទៅជាប្រធាន កងអនុសេនាធំ វរសេនាលេខ១០។ 
ពីឆ្នាំ១៩៨០ដល់១៩៨១ លោកបានទទួលតំណែងជាជំនួញការយុវជនកងពលលេខ១។នៅអំឡុងឆ្នាំ១៩៨១ដល់ឆ្នាំ១៩៨៣ លោកបានទៅសិក្សាមុខវិជ្ជា វិទ្យាសាស្រ្តនយោបាយ និងរដ្ឋបាលសាធារណៈ នៅប្រទេសវៀតណាម។ 
បន្ទាប់ពីបញ្ចប់ការសិក្សាក្នុងឆ្នាំ១៩៨៣ ដល់១៩៨៥ លោកត្រូវបានប្រគល់មុខតំណែងថ្មីជា ប្រធានមន្ទីរយុវជនក្នុងកងទ័ព ស្នងការ ចាត់តាំង នៃអគ្គស្នងការនយោបាយ។ 
លុះដល់ឆ្នាំ១៩៨៥-១៩៨៦ លោកត្រូវបានចាត់តាំងឱ្យទៅសិក្សានៅសហភាពសូវៀត មុខ វិជ្ជា វិទ្យាសាស្ត្រនយោបាយ និងរដ្ឋបាលសាធារណៈ ក្រោយពីបញ្ចប់ការសិក្សាហើយត្រឡប់ មកវិញនៅឆ្នាំ១៩៨៦ដល់១៩៨៩ លោកនៅតែទទួលមុខងារជាប្រធានមន្ទីរយុវជនក្នុង កងទ័ព ស្នងការចាត់តាំង នៃអគ្គស្នងការនយោបាយ។ 
រហូតដល់ឆ្នាំ១៩៨៩-១៩៩១ លោកបានតំឡើងមុខងារទៅជាអនុស្នងការចាត់តាំង នៃអគ្គ ស្នងការនយោបាយ។ 
ចាប់តាំងពីឆ្នាំ១៩៩១ដល់ឆ្នាំ១៩៩៣ លោកត្រូវបានប្រគល់ភារកិច្ចធ្វើការនៅខេត្តកំពង់ធំ ជា ប្រធានក្រុមយោធាចម្រុះភាគីរដ្ឋកម្ពុជា ប្រចាំទិសខេត្តកំពង់ធំ ហើយឆ្នាំ១៩៩៣​ដល់ឆ្នាំ ១៩៩៩ លោកត្រូវបានផ្លាស់ប្តូរតែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ 
នៅឆ្នាំ១៩៩៩-២០០៩ លោកត្រូវបានទទួលមុខតំណែងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស។ 
ដល់ឆ្នាំ២០០៩-២០១៨ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។