DICTIONARY_LAW ( French-Khmer-English)

Membre actif   កម្មិកសមាជិក     Eng. Active member      សមាជិកដែលស្ម័គ្រចិត្តចូលបំពេញ ​​​          ​​​      មុខងារក្នុងសមាគមណាមួយដោយកម្លាំងកាយ  ឬទ្រព្យសម្បត្តិ   ឬក៏ទាំងពីរ។
                បុគ្គលដែលមានសិទ្ធិអំណាចក្នុងការអនុវត្ត  និងគ្រប់គ្រងកិច្ចការរបស់នីតិបុគ្គល។ 
Objet de l'action,   Objet de la demand en justice     កម្មវត្ថុនៃបណ្ដឹង       Eng.  Claim,
                Aim of the complain, Subject matter of litigation,  Case of action  គោលបំណង
                នៃការទាមទាររបស់អ្នកប្ដឹង ។  គ្រប់បណ្ដឹងតាមផ្លូវតុលាការ ទាមទារឲ្យមានកម្មវត្ថុច្បាស់លាស់ ។
                កម្មវត្ថុនៃបណ្ដឹងអាចនាំឲ្យដឹងអំពីសញ្ញាណ នៃបណ្ដឹងបាន ។   រាល់អង្គហេតុនានា     ដែលមាន
                លក្ខណៈគ្រប់គ្រាន់  សម្រាប់គាំទ្របណ្ដឹងសុពលភាពណាមួយ  ។   វត្ថុក្នុងជម្លោះ ។    ប្រភេទនៃ
                សំអាង។ សាច់រឿងពិតនៃអង្គហេតុ ឬច្បាប់ដែលបានដាក់ឲ្យជំនុំជម្រះ។ ឧ. កម្មវត្ថុនៃកិច្ច សន្យា។
Obligation    កាតព្វកិច្ច    Eng. Obligation    ចំណងតាមផ្លូវច្បាប់ដែលចងបុគ្គលពីរនាក់  ដោយឲ្យ
                បុគ្គលម្នាក់ដែលបានកំណត់   ហៅថា " កូនបំណុល "     មានករណីយកិច្ចមួយចំនួន  ដែលបាន
                កំណត់ម្នាក់ទៀត  ហៅថា " ម្ចាស់បំណុល " ។  កិច្ចដែលគួរធ្វើ   ការងារដែលត្រូវតែធ្វើ  ឧ.មុខការ
                នេះជាករណីយកិច្ចរបស់អ្នកហើយ។ ករណីយកិច្ចណាមួយ    ដូចជា ករណីយកិច្ចមួយដែលដាក់
                បង្គាប់តាមកិច្ចសន្យា   គឺការសន្យាជាលាយលក្សណ៍អក្សរជាផ្លូវការថា នឹងសងប្រាក់   ករណីយ
                   កិច្ចចំពោះរដ្ឋាភិបាល គឺពន្ធដារ។ ចំណងតាមផ្លូវច្បាប់រវាងបុគ្គលពីរ  ឬច្រើននាក់ ដែលបង្ខំឲ្យ
                បុគ្គលម្នាក់ៗធ្វើ  ឬមិនធ្វើអ្វីមួយ។ កាតព្វកិច្ចចែកជា កាតព្វកិច្ចផ្ដល់ឲ្យ   កាតព្វកិច្ចធ្វើ   កាតព្វកិច្ច
                មិនធ្វើ   កាតព្វកិច្ចលទ្ធផល   កាតព្វកិច្ចមធ្យោបាយ។
Convocation   ការកោះហៅ  Eng.​ Summon    ការបង្គាប់របស់តុលាការដែលតម្រូវឲ្យបុគ្គលណា
                មួយត្រូវតែមកបង្ហាញខ្លួននៅតុលាការ    តាមកាលបរិច្ឆេទដែលបានកំណត់ ។  ការកោះហៅអាច
                ធ្វើតាមនីតិវិធីបញ្ជូនដីកាកោះ   ឬដោយជូនដំណឹងអំពីកាលបរិច្ឆេទ។
Prestation,  Prime    តាវកាលិក  Eng. Prestation,  Bonus   វត្ថុដែលប្រព្រឹត្តទៅបានតែក្នុងកាល
                របស់ដែលកើតឡើង   ឬដែលប្រើប្រាស់បានក្នុងកាលដ៏ខ្លី   ឬក្នុងកាលមានកម្រិត   ដូចជា  របស់
                ខ្ចីគេ។ វត្ថុ   ឬសកម្មភាពដែលជាទីតាំង   ឬជាកម្មវត្ថុនៃកាតព្វកិច្ច ។  អ្វីៗដែលអ្នកជាប់កាតព្វកិច្ច
                ត្រូវតែបំពេញ    ដូចជា  តាវកាលិករបស់អ្នកទិញ  គឺបង់ថ្លៃទៅឲ្យអ្នកលក់       ឯតាវកាលិករបស់
                អ្នកលក់   គឺប្រគល់វត្ថុទៅឲ្យអ្នកទិញ។  ឬក៏ស្រូវដែលជនម្នាក់ខ្ចីពីជនម្នាក់ទៀត    ហៅថា  តាវកា
                លិកនៃការខ្ចី។ ប្រាក់ដែលផ្ដល់បន្ថែមលើប្រាក់ដែលធ្លាប់បានទទួលតាមធម្មតា    ដូចជា  ការផ្ដល់
                ប្រាក់បន្ថែម លើភាគលាភចំពោះម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនណាមួយ។