DICTIONARY_LAW ( English-Khmer-French)

Active member     កម្មិកសមាជិក     Fr. Membre actif        សមាជិកដែលស្ម័គ្រចិត្តចូលបំពេញ ​​​          ​​​        មុខងារក្នុងសមាគមណាមួយដោយកម្លាំងកាយ  ឬទ្រព្យសម្បត្តិ   ឬក៏ទាំងពីរ។  
​​​​                  បុគ្គលដែលមានសិទ្ធិអំណាចក្នុងការអនុវត្ត  និងគ្រប់គ្រងកិច្ចការរបស់នីតិបុគ្គល។
Claim,   Aim of the complain,   Subject matter of litigation,   Case of action    កម្មវត្ថុ
              នៃបណ្ដឹង  Fr. Objet de la demand en justice,  Objet de l'action     គោលបំណង
                 នៃការទាមទាររបស់អ្នកប្ដឹង ។  គ្រប់បណ្ដឹងតាមផ្លូវតុលាការ ទាមទារឲ្យមានកម្មវត្ថុច្បាស់លាស់។
                 កម្មវត្ថុនៃបណ្ដឹងអាចនាំឲ្យដឹង  អំពីសញ្ញាណនៃបណ្ដឹងបាន ។    រាល់អង្គហេតុនានា  ដែលមាន
                 លក្ខណៈគ្រប់គ្រាន់   សម្រាប់គាំទ្របណ្ដឹងសុពលភាពណាមួយ ។   វត្ថុក្នុងជម្លោះ ។   ប្រភេទនៃ
                 សំអាង។ សាច់រឿងពិតនៃអង្គហេតុ ឬច្បាប់ដែលបានដាក់ឲ្យជំនុំជម្រះ។ ឧ. កម្មវត្ថុនៃកិច្ចសន្យា។
Obligation    កាតព្វកិច្ច      Fr. Obligation        ចំណងតាមផ្លូវច្បាប់ដែលចងបុគ្គលពីរនាក់  ដោយ
                 ឲ្យបុគ្គលម្នាក់ដែលបានកំណត់   ហៅថា  " កូនបំណុល "       មានករណីយកិច្ចមួយចំនួនដែល
                 បានកំណត់ម្នាក់ទៀត   ហៅថា  " ម្ចាស់បំណុល " ។  កិច្ចការដែលគួរធ្វើ    ការងារដែលត្រូវតែធ្វើ
                 ឧ. មុខការនេះជាករណីយកិច្ចរបស់អ្នកហើយ។  ករណីយកិច្ចណាមួយ ដូចជា ករណីយកិច្ចមួយ
                 ដែលដាក់បង្គាប់តាមកិច្ចសន្យា    គឺការសន្យាជាលាយលក្សណ៍អក្សរជាផ្លូវការថា នឹងសងប្រាក់ 
                 ករណីយកិច្ចចំពោះរដ្ឋាភិបាល   គឺពន្ធដារ ។   ចំណងតាមផ្លូវច្បាប់រវាងបុគ្គលពីរ      ឬច្រើននាក់
                 ដែលបង្ខំឲ្យបុគ្គលម្នាក់ៗធ្វើ   ឬមិនធ្វើអ្វីមួយ។  កាតព្វកិច្ចចែកជា  កាតព្វកិច្ចផ្ដល់ឲ្យ   កាតព្វកិច្ច
                 ធ្វើ     កាតព្វកិច្ចមិនធ្វើ     កាតព្វកិច្ចលទ្ធផល     កាតព្វកិច្ចមធ្យោបាយ។

Summon  ការកោះហៅ    Fr. Convocation    ការបង្គាប់របស់តុលាការដែលតម្រូវឲ្យបុគ្គលណាមួយ
                ត្រូវតែមកបង្ហាញខ្លួននៅតុលាការ តាមកាលបរិច្ឆេទដែលបានកំណត់។ ការកោះហៅ  អាចធ្វើតាម
                នីតិវិធីបញ្ជូនដីកាកោះ    ឬដោយជូនដំណឹងអំពីកាលបរិច្ឆេទ។
             ដីកាកោះ   Fr. Citation    លិខិតបង្គាប់ការរបស់តុលា ដែលតម្រូវឲ្យបុគ្គលណាមួយត្រូវតែមក
                បង្ហាញខ្លួននៅតុលាការ តាមកាលបរិច្ឆេទដែលបានកំណត់។
Prestation,  Bonus   តាវកាលិក    Fr. Prestation,  Prime       វត្ថុដែលប្រព្រឹត្តទៅបានតែក្នុងកាល
                របស់ដែលកើតឡើង   ឬដែលប្រើប្រាស់បានក្នុងកាលដ៏ខ្លី   ឬក្នុងកាលមានកម្រិត   ដូចជា របស់
                ខ្ចីគេ។ វត្ថុ   ឬសកម្មភាពដែលជាទីតាំង   ឬជាកម្មវត្ថុនៃកាតព្វកិច្ច ។  អ្វីៗដែលអ្នកជាប់កាតព្វកិច្ច
                ត្រូវតែបំពេញ   ដូចជា  តាវកាលិករបស់អ្នកទិញ  គឺបង់ថ្លៃទៅឲ្យអ្នកលក់    ឯតាវកាលិករបស់អ្នក
                លក់  គឺប្រគល់វត្ថុទៅឲ្យអ្នកទិញ។   ឬក៏ស្រូវដែលជនម្នាក់ខ្ចីពីជនម្នាក់ទៀត   ហៅថា តាវកាលិក
                នៃការខ្ចី។  ប្រាក់ដែលផ្ដល់បន្ថែមលើប្រាក់ដែលធ្លាប់បានទទួលតាមធម្មតា   ដូចជា ការផ្ដល់ប្រាក់
                បន្ថែមលើភាគលាភ  ចំពោះម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនណាមួយ។

EDC APP