EDWARD JENNER - បិតានៃភាពស៊ាំវិទ្យា (Smallpox)


Edward Jenner កើតនៅថ្ងៃទី 17 ឧសភា 1749 ( ថ្ងៃទី 6 ខែឧសភា ឆ្នាំចាស់ ) នៅ Berkeley  រដ្ឋ Gloucestershire ជាកូនទី 8 ក្នុងចំណោម 9 នាក់។ ឪពុករបស់គាត់ជា បព្វជិតឈ្មោះ Stephen Jenner គឺជាអភិបាលរងនៃវិហារនៅ Berkeley   ដូច្នេះលោក Jenner ទទួលបានការអប់រំមូលដ្ឋានដ៏រឹងមាំ។គាត់រៀននៅសាលា Wotton​​ under Edge និង Cirencester ។​ 
ពេលនោះ គេបានចាក់បញ្ចូលជំងឺអុតដែលមានឥទ្ធិពលពេញមួយជីវិតលើសុខភាពទូទៅរបស់ គាត់។ អាយុ 14 ឆ្នាំ គាត់បានរៀនរយៈពេល 7 ឆ្នាំ ជាមួយលោក Daniel Ludlow ជាគ្រូពេទ្យ វះកាត់នៅ Chipping Sodbury នៃ South Gloucestershire ជាកន្លែងដែលគាត់ទទួលបាន បទពិសោធន៍ច្រើនបំផុត ដើម្បីក្លាយជាគ្រូពេទ្យវះកាត់ ។  






នៅឆ្នាំ 1770 លោក Jenner បានទទួលការហ្វឹកហ្វឺនអំពីការវះកាត់ និងកាយវិភាគសាស្ត្រ ពីគ្រូពេទ្យវះកាត់ John Hunter  និងអ្នកដទៃទៀតនៅ មន្ទីរពេទ្យ St George William Osler កត់ត្រាថា John Hunter បានផ្តល់ដំបូន្មាន William Harvey ដល់លោក Jenner ដែលជាដំបូន្មានដ៏ល្បីល្បាញក្នុងរង្វង់វេជ្ជសាស្រ្ត (និងលក្ខណៈនៃ the Age of Enlighten - ment) “ កុំគិត  តែព្យាយាម” ។Hunter នៅតែសរសេរឆ្លើយឆ្លងជាមួយលោក Jenner អំពី ប្រវត្តិសាស្រ្តធម្មជាតិនិងបានស្នើឈ្មោះគាត់ទៅ the Royal Society 


ឆ្នាំ 1773   លោក Jenner ត្រឡប់ទៅស្រុកកំណើតវិញ   ហើយបានក្លាយជាវេជ្ជបណ្ឌិត  និង គ្រូពេទ្យវះកាត់ដ៏ជោគជ័យម្នាក់ដែលធ្វើការដើម្បី Berkeley Jenner និងគ្នីគ្នាបានបង្កើត Fleece Medical Society   Gloucestershire Medical Society ។  ការដាក់ឈ្មោះនេះ ក៏ព្រោះពួកគាត់បានជួបគ្នាហូបអាហារពេលល្ងាច និងអានព័ត៌មានវេជ្ជសាស្ត្រនៅក្នុង តៀម Fleece Rodborough (នៅ Gloucestershire)  


Jenner បានផ្សព្វផ្សាយអំពីជំងឺផ្លូវដង្ហើម (angina pectoris),   ជំងឺភ្នែក (ophthalmia) ជម្ងឺបេះដូង (cardiac valvular)  និងបានផ្តល់យោបល់អំពីអុត។  គាត់ក៏ជាសមាជិកម្នាក់នៃ similar society ដែលបានជួបប្រជុំគ្នានៅ Alveston ជិតទីក្រុង Bristol ដែរ។ គឺជាគ្រូពេទ្យ និងអ្នកវិទ្យាសាស្រ្តអង់គ្លេសម្នាក់  ដែលត្រួសត្រាយផ្លូវទៅរកវ៉ាក់សាំងការពារជំងឺអុតធំ។​  គឺជា វ៉ាក់សាំងលើកដំបូងបង្អស់របស់ពិភពលោក។  ពាក្យថា " វ៉ាក់សាំង "  និង "ការចាក់វ៉ាក់សាំង" បានមកពីពាក្យ “ វ៉ាក់សាំងវ៉ារីយ៉ូ " (អុតគោ) ។ ជាពាក្យដែលគាត់បានប្រើសំដៅ ជំងឺគោ ។ គាត់ប្រើពាក្យនេះនៅក្នុងឆ្នាំ 1796  សម្រាប់ការស្រាវជ្រាវដ៏វែងនៃវ៉ាក់សាំងវ៉ារីយ៉ូ ដែលគេស្គាល់ ថាជាជំងឺរបស់គោ ដែលក្នុងនោះគាត់បានពិពណ៌នាអំពីប្រសិទ្ធភាពការពារជំងឺគោប្រឆាំងនឹង ជំងឺ អុតធំ ។


ជារឿយៗ  គេហៅ Jenner ថា " បិតានៃភាពស៊ាំវិទ្យា "  ហើយគេនិយាយថា ការងាររបស់គាត់ បានជួយសង្គ្រោះជីវិតមនុស្សច្រើនជាងការងាររបស់អ្នកដទៃទៀត ។ នៅក្នុងសម័យកាលរបស់ Jenner ជំងឺអុតបានសម្លាប់មនុស្សប្រមាណ 10% នៃប្រជាជនសរុប   ចំនួននេះមានរហូត ដល់ 20% នៅក្នុងទីក្រុង  និងទីប្រជុំជនដែលងាយស្រួលក្នុងការឆ្លងរាលដាល ។ 


 
ខែមីនាឆ្នាំ 1788   Jenner បានរៀបការជាមួយ Catherine Kingscote ( បានស្លាប់ 1815 ដោយសារជំងឺរបេង)។គាត់បានជួបនាងនៅពេលដែលគាត់ និងមិត្តភក្តិដទៃទៀតកំពុងពិសោធ ប៉េងប៉ោង។ ប៉េងប៉ោងរបស់លោក Jenner បានធ្លាក់ចូលទៅក្នុងសួន Kingscote  នៅ Glou- cestershire ដែលជាកម្មសិទ្ធិរបស់លោក Anthony Kingscote។ លោក Anthony Kingscote មានកូនស្រីម្នាក់ក្នុងចំណោមកូនស្រីទាំងអស់របស់គាត់ គឺ អ្នកស្រី Catherine
នៅ1802 លោកJennerទទួលសក្ខីបត្រអំពីប្រសិទ្ធភាពនៃការចាក់ថ្នាំបង្ការដែលចុះហត្ថលេខា ដោយសមាជិកចំនួន 112 នៃ the Physical Society, London។ នៅថ្ងៃទី 30 ខែធ្នូឆ្នាំ 1802 គាត់បានក្លាយជា ប្រធានសំណាក់ Faith and Friendship។  ចាប់ពីឆ្នាំ 1812-1813   គាត់ បានទទួលតំណែងជាប្រធានបព្វជិតវិហារ Royal Berkeley នៃ Faith and Friendship  




នៅឆ្នាំ 1821  មានការស្នើសុំទៅព្រះមហាក្សត្រ George IV​​​​  ដើម្បីតែងតាំងគាត់ជាអ្នករូបវិទ្យា​វិសាមញ្ញ និងជាចៅហ្វាយក្រុង Berkeley និងមានងារជា”យុត្តិធម៌នៃសន្តិភាព”។ ជាសមាជិក the Royal Society ម្នាក់ ក្នុងវិស័យសត្វវិទ្យា​   គាត់គឺជាមនុស្សទីមួយដែលពិពណ៌នាអំពីការ កកើតប៉ារ៉ាស៊ីតនៃសត្វតាវ៉ៅ។ ក្នុងឆ្នាំ 2002   លោក Jenner មានឈ្មោះនៅក្នុងបញ្ជី BBC's នៃGreatest Britons 100  





នៅថ្ងៃទី 25 ខែ មករា ឆ្នាំ 1823     Jenner ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ នៃការស្លាប់មួយ ចំហៀងខ្លួនផ្នែកខាងស្ដាំ ។  គាត់មិនដែលជាសះស្បើយឡើងវិញទាំងស្រុងទេ     ហើយនេះជា លើកទីពីររបស់គាត់។ ទីបំផុតគាត់បានស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល នៅថ្ងៃ ទី 26 ខែ មករា ឆ្នាំ 1823 ក្នុងជន្មាយុ 73 ឆ្នាំ។ គេបានបញ្ចុះគាត់នៅក្នុងផ្នូរគ្រួសារ Jenner នៅវិហារ St. Mary's,  Berkeley,  Gloucestershire
 

 
 

 











 


EDC APP