LEADER_NORODOM SIHANOUK /សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ



ព្រះសម្តេចក្រុមព្រះ ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នារាជធានីភ្នំពេញ ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណ ភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។ ទ្រង់ជាព្រះអនុជរួមឧទរជាមួយសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ។
សម្តេចក្រុមព្រះធ្លាប់ធ្វើជានាយករដ្ឋមន្រ្តីទី១  ពីឆ្នាំ១៩៩៣ដល់១៩៩៧  ខណៈសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីទី២ កាលពី បោះឆ្នោតអាណត្តិទី១ ក្នុងពេលអ៊ុនតាក់ជាអ្នករៀបចំឲ្យមានការបោះឆ្នោត

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាវេលាម៉ោង៩:៤០នាទីព្រឹក នៅសាធារណរដ្ឋបារាំង និងវេលាម៉ោង ៣:៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។
ព្រះសពរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច  បានយាងដង្ហែ តាមជើងយន្តហោះពិសេស ពីប្រទេសបារាំង មកដល់ប្រទេសកម្ពុជានៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១
ពិធីបុណ្យព្រះសពរបស់ព្រះអង្គ តម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅព្រះរាជដំណាក់ព្រះអង្គ នៅផ្លូវសម្តេចប៉ាន់ ស្ថិតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ។








សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី និង សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានព្រះប្រសូតក្នុងខែតែមួយ និងសោយព្រះទិវង្គត-ពិលាល័យ ក្នុងខែតែមួយដូចគ្នា ៖
       សម្តេចរាជបុត្រីព្រះរៀម ព្រះប្រសូតនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៤៣ ។ 
       សម្តេចក្រុមព្រះ ព្រះប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ មុនក្រោយគ្នា១ឆ្នាំ ។ 
       សម្តេចរាជបុត្រីព្រះរៀម សោយព្រះពិលាល័យនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។ 
       សម្តេចក្រុមព្រះ សោយព្រះទិវង្គត ថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០២១ ។



ជីវប្រវត្តិសង្ខេបរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទិ្ធ 



នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានជួបគ្រោះថ្នាក់ចរាចរណ៍នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពេលយាងទៅជួបសំណេះសំណាល​ជាមួយ ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ។ 
គ្រោះថ្នាក់នេះបណ្តាលឲ្យព្រះអង្គ និងអ្នកម្នាង អ៊ុក ផល្លា រងរបួសធ្ងន់។ ព្រះអង្គ និងអ្នកម្នាង បានជួយ សង្គ្រោះពីក្រុមគ្រូពេទ្យ។
គួររម្លឹកថា​  កាលពីប៉ុន្មានឆ្នាំមុន  ព្រះអង្គ និង​អ្នក​ម្នាង ​អ៊ុក​ ផល្លាក៏ធ្លាប់ជួបគ្រោះថ្នាក់ធ្ងន់ធ្ងរបែបនេះផងដែរ  គឺ​ ថ្ងៃទី​២៤ ​ខែមេសា​ ឆ្នាំ​២០១៥​កន្លងទៅ        ​​ក្រោយពី​វិល​ត្រឡប់​មកពី​ជួប​អ្នកគាំទ្រ​​នៅ​ក្នុង​ខេត្ត​កំពង់ចាម​ ​នៅ​កំណាត់​ផ្លូវជាតិ​លេខ៧​ក្នុងភូមិ​ព្រៃ​ខ្វិត​ ឃុំ​ខ្វិត​ធំ​ ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម​ ​ដោយ​រថយន្ត​ដឹក​ដី​បាន​បើកចូល​កាត់​ក្បួន​រថយន្ត​ទ្រង់​ក្នុង​ដំណើរ​មកកាន់​រាជធានី​ភ្នំពេញ



































ជីវប្រវត្តិ​ត្រួស​ៗរបស់អ្នក​ម្នាង​អ៊ុ​ក ផល្លា ​កាលពីវ័យកុមារភាព រហូត​ទទួលមរណភាព ដោយ​គ្រោះថ្នាក់​ចរាចរណ៍នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨

អ្នក​ម្នាង ​អ៊ុ​ក ផល្លា​ ជាអតីត​តំណាង​អប្សរា​របស់​ប្រទេស​កម្ពុជា​បាន​ទទួលមរណភាពកាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១២​ថ្ងៃត្រង់ នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨នេះ តែ​ប៉ុន្មាន​ម៉ោង ក្រោយ​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ព្រះ​សីហ​នុ ដោយសារ​តែ​រង​របួស​ធ្ងន់ធ្ងរពេក។ រីឯ​សម្ដេចក្រុមព្រះ​នរោត្ដម ​រណឫទ្ធិ​ ជាព្រះ​ស្វាមី បាន​ទទួលរង​របួសធ្ងន់ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ មកបន្តសង្គ្រោះនៅរាជធានីភ្នំពេញ។

អ្នក​ម្នាង​ អ៊ុក ផល្លា បាន​ចូល​ហាត់រៀន​របាំ​បុរាណ​នៅ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ ពេល​មាន​វ័យ​៩​ឆ្នាំ ហើយ​បាន​ចេញ​សម្តែង​លើក​ដំបូង​ជា​សាធារណៈ​ពេល​ចម្រើន​វ័យ​បាន​១៣​ឆ្នាំ។ អ្នកម្នាងធ្លាប់មានចំណងអាពាហ៍ពិពាហ៍ ដំបូងជាមួយឯកឧត្ដម វេង សេរីវុឌ្ឍ អតីតរដ្ឋមន្រ្តីក្រសួងទេសចរណ៍​។ មិន​យូរ​ប៉ុន្មាន​ជីវិត​អាពាហ៍ពិពាហ៍​របស់​ អ្នក​ម្នាង​អ៊ុក​ផល្លា​បាន​ដល់​ផ្លូវ​បំបែក។ ​​ក្រោយ​ពី​បែកបាក់​ស្វាមី​ អតីតតួឯក​អប្សរា​នេះ​​ត្រូវ​បាន​សម្តេច​ក្រុម​ព្រះ​​នរោត្តម​​រណឬទ្ធិ​សព្វព្រះទ័យ​   និង​បាន​សាង​ជីវិត​គ្រួសារ​ជាមួយ​គ្នា​ ក្រោយ​ពី​ព្រះអង្គ​បានលែង​លះ​អ្នកម្នាង មារី​ រណឫទ្ធិ។ ​រួម​រស់​ជា​មួយ​សម្តេច​ក្រុម​ព្រះ​​ នរោត្តម ​រណឫទ្ធិ   អ្នក​ម្នាង​មានព្រះនាម​​ថា​​ នរោត្តម​ ផល្លា រណឬទ្ធិ​។ អ្នក​ម្នាង​មានបុត្រ​២​ព្រះ​អង្គ​ជាមួយ​សម្តេចក្រុមព្រះជា​ចំណង​ដៃ​គឺបុត្រ​ច្បង​មាន​នាម ​​នរោត្តម​​ សុធា​ឫទ្ធិ​ ប្រសូត​ក្នុង​ឆ្នាំ​២០០៣​​   និង​បុត្រទី២​​មាន​នាម​ នរោត្តម ​​រណ​វង្ស ​ប្រសូត​ក្នុង​ឆ្នាំ​ ២០១១​។

​​​អ្នក​ម្នាង ​អ៊ុ​ក ផល្លា​ បានទទួលមរណភាពនៅ​អាយុ​៣៩​ឆ្នាំ « ​កើត​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​១៩៧៩ »     ហើយ ​អ្នក​ម្នាង​ក៏​បាន​ឈរឈ្មោះជា​បេក្ខជន​តំណាងរាស្ត្រ​ពេញ​សិទ្ធ​លំដាប់​លេខ​រៀង​ទី​១​ នៃ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច សម្រាប់​មណ្ឌល​ព្រៃវែង។

អ្នក​ម្នាង គឺជា​អតីត​អ្នករបាំ​អប្សរា​ ប្រចាំ​ប្រទេស​ នា​អំឡុង​ឆ្នាំ​៩០។ រីឯ​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​បាន​ឆក់​យក​ជីវិត​របស់​អ្នក​ម្នាង គឺ​កើតឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ត្រង់គីឡូម៉ែត្រលេខ ២០០-២០១ កាល​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា ឆ្នាំ២០១៨នេះ ដែល​បាន​បណ្ដាលឱ្យ​អ្នកធ្វើ​ដំណើរ​​៧​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់ និង​ស្រាល។






បុត្រ​ច្បង​ ​នរោត្តម​ សុធា​ឫទ្ធិ
 
បុត្រទី២ នរោត្តម ​រណ​វង្ស 

ពិធីបុណ្យសពរបស់អ្នក​ម្នាង​អ៊ុ​ក ផល្លា

នាវេលាព្រឹកថ្ងៃអង្គារ ៧កើត  ខែបឋមាសាឍ  ឆ្នាំច  សំរិទ្ធស័ក  ព.ស ២៥៦២    ត្រូវនឹងថ្ងៃទី១៩  ខែមិថុនា ​ឆ្នាំ២០១៨   សម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ  ក្នុងសេរីភាព  សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យស្តេចយាងគោរពវិញ្ញណក្ខន្ធ និងប្រោសព្រះរាជទាន​ព្រះរាជទ្រព្យ​ចូលរួម​រំលែកមរណៈ​ទុក្ខ សពអ្នកម្នាង  អ៊ុក ផល្លា នៃសម្តេចក្រុមព្រះ  នរោត្តម​រណឬទ្ធិ    ព្រះប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។

​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នេះ បាន​ធ្វើ​ឡើង​នា​វត្ត​បទុមវត្តី​រាជវរារាម ដោយ​មាន​ការ​យាង​អម​ដង្ហែ​ដោយ សម្តេច ព្រះមហិស្សា នរោត្តម ច័ក្រពង្ស សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី សម្តេចចៅហ្វាវាំង គង់ សំអុល ព្រមទាំងព្រះរាជវង្សានុវង្ស នាម៉ឺន​សព្វ​មុខ​មន្រ្តី​ជាច្រើន។

រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី ទី២០ ខែមិថុនា ឆ្នាំ២០១៨ ពិធី​ដង្ហែ​សព​អ្នក​ម្នាង អ៊ុក ផល្លា ក៏​បាន​ចាប់​ផ្ដើម  ហើយជាបន្តបាន​បូជា​ជាកិច្ចចុងក្រោយ
















 



ព្រះអង្គម្ចាស់ រណឫទ្ធិ ព្រះជន្ម ២៧ឆ្នាំ និងព្រះអង្គម្ចាស់ នរៈទីប៉ោ ព្រះជន្ម ២៥ឆ្នាំ បានឡើងតុលាការសឹកកម្ពុជានៃរបបលន់ នល់ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៧០ ជាប់ចោទពីបទធ្វើ សកម្មភាពភេរវកម្ម រួមទាំងការបំផ្ទុះគ្រាប់បែកនៅស្ថានទូតអាមេរិកនាទីក្រងភ្នំពេញ។


តែងតាំង ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុឌ្ឍ ជា​ព្រះ​ប្រធានស្ដីទី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច




 

 

 

EDC APP