ក្រឡាហោមគង់ (១៨៨៥ - ១៨៨៦)

           - ខាងស្តាំ ឧកញ៉ាក្រទ្បាហោមគង
​​  - រូបនៅកណ្តាល ឧកញ៉ា វ៉ាង
          - រូបនៅខាងឆ្វេង ឧកញ៉ា យមរាជ 

ក្រឡាហោមគង់ ជាមេទ័ពជើងទឹក  និងជាស្តេចត្រាញ់ កាន់កាប់ការពារទឹកដីខ្មែរមួយចំនួននៅ ភាគខាងត្បូង។លោកបានដឹកនាំចលនាបះបោរមួយក្នុងប្រទេសខ្មែរ ដើម្បីប្រយុទ្ធរំដោះប្រទេស ខ្មែរពីអំពើជិះជាន់របស់ពួកអាណានិគមបារាំង  និងរំដោះខែត្រខ្មែរ  នៅកម្ពុជាក្រោមពីកិច្ចសន្យា របស់បារាំង ក្នុងការប្រគល់ទឹកដីខ្មែរទៅឲ្យយួនកាន់កាប់។
គ្មាននរណាស្គាល់ឈ្មោះពិតរបស់លោកទេ    គេស្គាល់តែគោរមងារជាមេទ័ព  ក្រឡាហោមគង់ ល្បីរៀនរបៀនស្បែកគង់ កាប់មិនមុតដុតមិនឆេះ មានទឹកចិត្តក្លាហានក្រៃលែង ធ្លាប់បានទទួល ការគាំទ្រពីព្រះបាទនរោត្តម     ពីប្រជាកសិករទូទាំងក្នុងប្រទេស    ពីពលរដ្ឋជនជាតិចិន ដែល រស់នៅស្រុកខ្មែរ   និងពីព្រះសង្ឃខ្មែរ។
នៅឆ្នាំ១៨៨៦   បារាំង និងយួន បានប្រើល្បិចអញ្ជើញក្រឡាហោមគង់មកធ្វើការចរចា  រួចចាប់ លោកចងផ្អោបនឹងបំពង់ផ្សែងកប៉ាល់រហូតស្លាប់បាត់បង់ជីវិត រួចទើបស្រាយសពទម្លាក់ទឹក៕


EDC APP