PLANT_ការផ្សាំបង្កាត់ពូជដំណាំ




សម្ភារៈត្រូវមាន ៖  កំប៉ុងប្លាស្ទិច  កូនកាំបិត  ស្កុតថ្លា  ខ្សែចង  កម្ទេចស្រកីដូង។
   


 វិធីធ្វើ ៖
- ចោះរន្ធនៅគូទកំប៉ុងប៉ុនទំហំមែកដែលយើងត្រូវផ្សាំ
- វះកំប៉ុងនេះពីចំហៀង ត្រង់ពីមាត់លើរហូតដល់បាត ឲ្យចំរន្ធ
- សកសំបកជុំវិញមែកត្រូវផ្សាំនោះចេញ  កម្ពស់ប្រមាណ២ថ្នាំងដៃ រួចកោសរំអិលវាចេញ
- យកកំប៉ុងនេះទៅស្រោបមែកដែលត្រូវផ្សាំ  រួចយកស្កុតទៅបិតមុខដែលវះនោះឲ្យជិតវិញ
- យកស្រកីដូងលាយជាមួយទឹកត្រឹមសើមល្មមមិនជោកពេក    រួចយកទៅដាក់ឲ្យពេញកំប៉ុង 
  ផ្សាំនោះ   រួចគ្របគម្របវាឲ្យជិត
- ការផ្សាំនេះទទួលបានផលល្អគឺនៅរដូវវស្សាជាងរដូវប្រាំង      ហើយបើឃើញវាស្ងួតសោះទឹក
  យើងអាចបន្តក់ទឹកចូលឲ្យវាសើមបាន
- រយៈពេល២០ថ្ងៃ   វានឹងចាប់ផ្តើមចេញឫស។
វិធីនេះយើងអាចធ្វើលើដំណាំមួយចំនួន  ដូចជា ស្វាយ ក្រូច ល្មុត និងដំណាំមួយចំនួនទៀត៕