Telegram


កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ មានព្រឹត្តិការណ៍ដ៏អស្ចារ្យមួយបានកើតឡើងនៅក្រុមហ៊ុន Telegram ពោលគឺត្រឹមអំឡុងពេលតែមួយថ្ងៃប៉ុណ្ណោះ Telegram បានកើនចំនួនអ្នកទាញយកកម្មវិធីរបស់ខ្លួនរហូតដល់ទៅ ៧០លាននាក់ឯណោះ ជាហេតុធ្វើឱ្យចំនួនអ្នកប្រើប្រាស់ Telegram បានកើនឡើងដល់១ពាន់លាននាក់​ និងបានឡើងពីលេខជាង៥៦ ក្លាយជាកម្មវិធីលេខជាប់លេខ៥​ប្រចាំសហរដ្ឋអាមេរិក ដែលមានអ្នកទាញយកច្រើនជាងគេបំផុត។

ការកើនឡើងយ៉ាងគំហុកនូវចំនួនអ្នកទាញយកកម្មវិធី Telegram ដល់ទៅ៧០លាននាក់ ត្រឹមពេលមួយថ្ងៃនេះ គឺកើតឡើងអំឡុងពេលដែលកម្មវិធី Facebook,​Instagram, Whatsapp, និងកម្មវិធីផ្ញើសារ Messenger របស់លោក Mark Zuckerberg បានជាប់គាំអស់រយៈពេលជាង៦ម៉ោង កាលពីថ្ងៃទី ៤ តុលា ឆ្នាំ២០២១។ ដោយសារតែការជាប់គាំកម្មវិធីធំៗទាំងនេះ Telegram បានក្លាយជាកម្មវិធីផ្ញើសារតួឯកតែមួយគត់ដែលមានសុវត្ថិភាពខ្ពស់ ដែលអ្នកប្រើប្រាស់ទូទាំងពិភពលោកទុកចិត្ត ហើយបានទាញយកមកប្រើប្រាស់។

ព្រឹត្តិការណ៍ជាប់គាំកម្មវិធីបណ្ដាញសង្គមចំនួន៤ កាលពីថ្ងៃទី៤ តុលា ឆ្នាំ២០២១នេះ លោក Mark Zuckerberg ខាត៦ពាន់លានដុល្លាអាមេរិក ខណៈកម្មវិធី Telegram ដែលជាដៃគូប្រជែងរបស់លោក Mark Zuckerberg ទទួលបានលាភធំពីព្រឹត្តិការណ៍នេះ ពោលគឺកើនអ្នកប្រើដល់ទៅ៧០លាននាក់ត្រឹមពេលមួយថ្ងៃ និងឡើងពីលេខ៥៦ដល់លេខ៥ ក្លាយជាកម្មវិធីដែលមានអ្នកទាញយកប្រើប្រាស់ច្រើនបំផុត

EDC APP